Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ខេត្ត​ស្វាយរៀង​រកឃើញ​ទំនិញ​ខូច​គុណភាព​ជិត​កន្លះ​តោន​នៅ​ផ្សារ​ដូន សរ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង​

spot_img

​ស្វាយរៀង ៖ លោក​ផឹង​និល​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១២ ​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​ចុះ​ពិនិត្យ​ទំនិញ​នៅ​ទីតាំង​ផ្សារដូន​ស​រនិង​ពិនិត្យ​ចំណីអាហារ​ក្នុង​បរិវេណ​សាលារៀន​វិទ្យាល័យ​ដូនសរ​ឃុំ​ដូន​ស​ស្រុក​ស្វាយជ្រំ​ដោយ រកឃើញ​ទំនិញ​ខូច​គុណភាព​ជាង​៣០០​គីឡូក្រាម​និង​ដំណាប់​ចា​ហ៊ួយ​ដែល​មុខ​ទំនិញ​ត្រូវបា​ន​ហាមឃាត់​បាន​២០​កេះ​យកទៅ​ទុក​ដើម្បី​ត្រៀម​ដុត​កម្ទេច​ចោល​។​

​លោក ផឹង និល បាន​មានប្រសាសន៍ថា ដោយ​មាន​ការណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេជ្ជ​រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល ក្នុងនោះ​កាំកុងត្រូល​ខេត្ត​ស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បាន​ជាច្រើនលើក ហើយ​ការចុះពិនិត្យ​មុខ​ទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់​ក្នុង​សង្គម និង​ជីវភាព​ប្រចាំថ្ងៃ​។​

​ប្រធាន​សាខា​កាំកុងត្រូល​រូបនេះ បាន​បន្តទៀតថា ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា​ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​លោក​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ ក្នុង​ទីតាំង​ផ្សារ​ដូនសរ​នាពេលនេះ បាន​រកឃើញ​ទំនិញ​ខូច​គុណភាព​បាន​ជាង​៣០០​គីឡូក្រាម​ជា​ពិសេស​បាន​ដកហូត​ចា​ហ៊ួយ​ដំណា​ប់​ដូង​ចំនួន​២០​កេះ​ជា​មុខទំនិញ​ហាមឃាត់​ដែល​ធ្វើអោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ខ​ណះ​ដែល​បរិភោគ​ទៅ​ប៉ះពាល់​ដល់​ប្រដាប់​រំលាយ​អាហារ ព្រោះ​វា​ជា​ប្រភេទ​ចា​ហ៊ួយ​ដែល​រឹងដូច​កៅស៊ូ​នាំចូល​ពី​ក្រៅ​ប្រទេស​តាម​ច្រករបៀង​ហើយ​កំលាំង​ជំនាញ​របស់​យើង​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​ផងដែ​។​

​ចំណែក​អ្នកលក់​ក៏​បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់​ទំនិញ​ដែល​ខូច​គុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់​នោះ​បាន​យល់ដឹង នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ដែល​ប្រើប្រាស់​ទំនិញ​ដែល​ខូច​គុណភាព​។​

​ជាមួយគ្នា​នោះ លោក ផឹង និល ក៍​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យបាន​ច្បាស់លាស់ មុន​ទិញ​យក​ទៅ​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា នៅក្នុង​ខេត្ត​ស្វាយរៀង ឲ្យបាន​ញឹកញាប់​បន្ថែមទៀត​៕​ វ៉ៃកូ​

spot_img
×