Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ខារ៉ាអូខេ វិមាន​ទ្រព្យ ចង់​លេប​យក​រង្វាន់​រថយន្តរ​បស់​កម្មករ , ស្នងការ​ខេត្ត​ត្បូងឃ្មុំ ដកហូត​យក​គម្រប​ដ​ប​ត្រូវ​រង្វាន់​ពី​ថៅកែ មក​ទុក​ឲ្យ​ម្ចាស់​រង្វាន់​វិញ​

spot_img

​ត្បូងឃ្មុំ​៖ បុរស​ម្នាក់​ដែល​ត្រូវ​រង្វាន់​រថយន្ត​មួយ​គ្រឿង ពី​គម្រប​ដប​ភេសជ្ជៈ អូ​ឈិ បាន​ទទួល​យុត្តិធម៌​ហើយ បន្ទាប់​ពី​ថៅកែ​ខារ៉ាអូខេ វិមាន​ទ្រព្យ យក​គម្រប​ទៅ​លាក់ទុក និង​និយាយ​គំរាម ហើយ​ដកហូត​ទូរស័ព្ទ​ទុក​។ គម្រប​ដប​នោះ ត្រូវបាន​សមត្ថកិច្ច នគរបាល​ខេត្ត​ត្បូងឃ្មុំ ដកហូត​ពី​ថៅកែ​ខារ៉ាអូខេ យក​មក​រក្សាទុក​បណ្ដោះ​អាសន្ន ដើម្បី​ទុក​ជូន​ជនរងគ្រោះ​ពិតប្រាកដ ។​

​ហេតុការណ៍​នេះ​បាន​ល្បី​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ក្រោយពេល​ដែល​បុរស​ម្នាក់ ជា​ម្ចាស់​រង្វាន់​គម្រប​ដប បាន​ឡាយ​វីដេអូ ស្វែង​យុត្តិធម៌​។​

​គម្រប​ដប​តែ អូ​ឈិ ដែល​ត្រូវ​រង្វាន់​រថយន្ត​ភី​ក​អា​ប់ ហើយ​ត្រូវ​ថៅកែ យក​ពី​កម្មករ​នោះ ពេលនេះ លោក​ឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដកហូត​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ហើយ ដើម្បី​ទុក​ដោះស្រាយ​ជូន​ប្អូនប្រុស​ម្ចាស់​គម្រប​ពិត ។​

​ករណី​ដ៏​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក កាលពី​ព្រឹក​មិញ​នេះ ទាក់ទង​នឹង​បុរស​ម្នាក់ ត្រូវ​រង្វាន់​រថយន្ត​ទំនើប​មួយគ្រឿង ពី​គម្រប​ដប Oishi ហើយ​យក​ទៅ​ផ្ញើ​ថៅកែ​ហាង​របស់ខ្លួន ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប៉ុន្តែ​ស្រាប់តែ​ថៅកែ​ហាង ចង់​ស៊ីដាច់​រង្វាន់ និង​គំរាម​បណ្តេញចេញ​ពី​ការងារ ប្រសិនបើ​បែកធ្លាយ​ព័ត៌មាន​នេះ​។ រឿងរ៉ាវ​ដ៏​ក្តៅគគុក​នេះ ក៏​បាន​លេចឮ​ដល់​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ហើយក៏​បាន​ហៅ​ថៅកែ និង កម្មករ​២​នាក់ មក​សួរនាំ និង​ធ្វើការ​កំណត់ហេតុ​។​

​ក្នុងនោះ​ដែរ​លោក​ឧត្តមសេនីយ ប៉ែន រត្ន័ ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​រៀបរាប់​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា​៖ “​សូម​ជម្រាប​ជូន បងប្អូន​ក្នុង​បណ្តាញ​សង្គម​ទាំងអស់ បន្ទាប់ពី​បាន​ឃើញ ការ​បង្ហោះ​របស់​យុវជន​ម្នាក់ កាលពី​រាត្រី​ទី​១១ មិថុនា​ភ្លាម​។ ករណីនេះ កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាននិងកំពុង ដំណើរការ​ស៊ើបអង្កេត ចម្លើយ​បឋម ខាងក្រោម​នេះ ជា​របាយការណ៍​លទ្ធផល ស្រាវជ្រាវ​បឋម របស់​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ។ ករណីនេះ កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​និង​កំពុង​ដំណើរកា​រ​ស៊ើបអង្កេត​
​ចម្លើយ​បឋម ដោយ​បាន​បញ្ជាក់ថា ករណី​នេះ​ជា​រឿង​ពិត ដែល​មាន​ជាប់​ពាក់ព័ន្ធ​មនុស្ស​៣​នាក់ រួមមាន កម្មករ​២​នាក់ (​ម្នាក់​ពិការ​) ផ្តើមចេញ​ពី​លុយ​ធិប​៥​ពាន់​រៀល ហើយ​នាំគ្នា​ទៅ​ទិញ​ទឹកអូ​អ៊ិ​ឈិ​១​ដប ហូប​២​នាក់ និង​ថៅកែ​កា​រ៉ា​អូ​ខេ វិមាន​ទ្រព្យ ។ រង្វាន់​នេះ មិនទាន់​បើក​បាន​នៅឡើយ​ទេ ។ អ្នក​ទាំង​៣ កំពុង​បំពេញ​កំណត់ហេតុ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​។ យើង​និង​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន ដើម្បី​ផ្អាក​ផ្តល់​រង្វាន់​សិន រង់ចាំ​ការដោះស្រាយ​បាន​ចប់សព្វគ្រប់​”​។​

​បុរស​ដែល​បាន​បង្ហោះ​សារ បាន​រៀបរាប់​ថា នៅពេល​ត្រូវ​រង្វាន់ រូបគេ​មិន​ហ៊ាន​រក្សា​ទុក​ខ្លួនឯង​នោះទេ ពោល​យកទៅ​ផ្ញើ នៅ​ថៅកែ​កា​រ៉ា​អូ​ខេ “​វិមាន​ទ្រព្យ​” ដើម្បី​ឲ្យជួយ​រក្សាទុក សម្រាប់​បើក​រង្វាន់ ប៉ុន្ដែ​ត្រូវ​ថៅកែ​រូបនោះ ស៊ីដាច់​យកទៅ​បើក​ដោយ​ខ្លួនឯង​វិញ​។

​លោក ស៊ិន ម៉ៅ ថៅកែ​ហាង​បាន​រៀបរាប់ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា​៖ “​សូម​បងប្អូន​ជ្រាប អ្នក​ត្រូវ​ពិត និង​មិន​ពិត កំពុង​នៅលើ​ដៃ​ប៉ូលិស​ហើយ ចំណែក​គម្រប​ដប ក៏​ខ្ញុំ​ប្រគល់ឲ្យ​ប៉ូលិស​ដែរ ចំណែក​អ្នក Post ថា​ខ្ញុំ​យក​ក្រ​វឹល​ទៅ​បើក​ស៊ីដាច់​គេ​នោះ ជា​ពាក្យ​កុហក​មួលបង្កាច់​ទេ ហើយ​ខ្ញុំ​ក៏​កំពង់​ប្តឹង​សមត្ថកិច្ច ឲ្យ​រក​ខុស​ត្រូវ​ផងដែរ​”​។ លោក ស៊ិន ម៉ៅ បាន​បន្ត​ឲ្យដឹងថា តាមពិត​ទៅ​បុរស​ឈ្មោះ ហែម និមល និង បុរស​ពិការ​ម្នាក់ទៀត បាន​ទៅ​ទិញ​ភេសជ្ជៈ Oishi ម្នាក់​មួយ​ដប ហើយ​បុរស​ពិការ ជា​អ្នក​ត្រូវ​រង្វាន់​ពិត ហើយ​ថា នឹង​ចែក​ឲ្យឈ្មោះ ហែម និមល ខ្លះ​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ឈ្មោះ ហែម និមល សុំ​ចែក​ម្នាក់​ពាក់កណ្តាល ហើយ​គេ​មិន​ព្រម ក៏​បង្កើត​រឿង​មួលបង្កាច់ ចង់​បាន​តែ​២​នាក់​ប្តី​ប្រពន្ធ​ទៅ ដោយ​បង្ខូច​ដល់​ឈ្មោះ​ថៅកែ​ថា ចង់​ស៊ីដាច់​រង្វាន់​។ ទោះជា​យ៉ាងណា រឿងនេះ មិន​ទាន់​បញ្ចប់​ឡើយ រង់ចាំ​ការដោះស្រាយ ពី​សមត្ថកិច្ច​ជា​បន្ត​ទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×