Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ស្វាយរៀង​

spot_img

ខេត្ត​ស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត ក្រោម​អធិបតីភាព​លោកស្រី​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ។

​ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី​រដ្ឋលេខាធិការ និង​លោក លោកស្រី​ថ្នាក់ដឹកនាំ ក្រសួង​កិច្ចការនារី លោកស្រី​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត តំណាង​សាលាដំបូង​ខេត្ត តំណាង​ព្រះរាជអាជ្ញា​ខេត្ត កងកម្លាំង​ទាំង​បី អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

មានប្រសាសន៍​ក្នុងឱកាស​នោះ លោកស្រី​រដ្ឋមន្ត្រី និង​លោក​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ គ្រប់​លំដាប់ថ្នាក់ នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត ក្រោម​ការដឹកនាំ​របស់​លោកស្រី ភួង សារី ជា​ប្រធាន​មន្ទីរ កន្លងមក បាន​យកចិត្តទុកដាក់​ដឹកនាំ​អនុវត្ត​ការងារ​តាម​តួនាទី ភារកិច្ច ប្រកប​ដោយ​ការសហការ និង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង នាំឲ្យ​ការអនុវត្ត​ការងារ​កិច្ចការនារី​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ចូលរួមចំណែក​ក្នុង​ការជួយ​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​លើកកម្ពស់​សមភាព​យេនឌ័រ ការថែទាំ​សុខភាព​ស្រី្ត និង​កុមារ ជាពិសេស​ការជួយ​ពង្រឹង​សមត្ថភាព​ស្ត្រី ទាំង​ចំណេះដឹង ចំណេះធ្វើ និង​ទាំង​ក្នុង​ការងារ​សេដ្ឋកិច្ច និង​ការសម្រេចចិត្ត​នានា ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

ជាមួយនេះ លោកស្រី​រដ្ឋមន្ត្រី និង​លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​លោក​ស្រី ទុំ សារា​នី ប្រធាន​មន្ទីរ ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី ត្រូវ​បន្ត​បេសកកម្ម​ដឹកនាំ​អនុវត្ត​ការងារ​កិច្ចការ​នារី​ក្នុង​ខេត្ត ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ថែម​ទៀត ជាពិសេស​ស​ក្នុង​ការលើកកម្ពស់ និង​បញ្ជ្រាប​សមភាព​យេនឌ័រ ការផ្ដល់ និង​ពង្រឹង​សិទ្ធិ​អំណាច​ស្ដ្រី ការការពារ និង​ការផ្ដល់​សេវា​អប់រំ​សុខភាព រួម​ទាំង​ការងារ​ជាច្រើន​ទៀត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ស្ត្រី កុមារ ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ត្រូវ​ខិតខំ​ពង្រឹង​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ដើម្បី​ធានា​និរន្ត​ភាព​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង ដឹកនាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ឲ្យបាន​ល្អ​ប្រសើរ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ត្រូវ​មាន​ការសហការ​ល្អ​ជា​មួយ​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​-​អង្គភាព​នានា ក្នុង​ការរួមចំណែក​លើ​ក​កម្ពស់​ជីវភាព​រស់​នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ខេត្ត​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន ៕ ​វ៉ៃកូ​

spot_img
×