Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ​បើក​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​កំពូល ៖ ពុំ​ទាន់​លើកលែង​ទណ្ឌកម្ម​ចំពោះ​កូរ៉េខាងជើង (មានវីដេអូ)

spot_img

​ក្រោយ​ពេល​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ជាមួយ​កូរ៉េ​ខាងជើង ប្រធានាធិបតី​ត្រាំ បាន​បើក​សន្និសីទ​ព័៍ត៌មាន​ឲ្យដឹងថា លោក​នឹង​ផ្អាក​សមយុទ្ធ​រួមជាមួយ​កូរ៉េខាងត្បូង ប៉ុន្តែ​ពុំ​ទាន់​លើកលែង​ទណ្ឌកម្ម​ដល់​ក្រុង​ព្យុងយ៉ាង​ទេ ។​

​ខណៈពេលដែល​លោក​ត្រាំ និង​លោក​គីម ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ជា​ប្រវត្តិសាស្ត្រ ដែល​រួម​មាន​ការសន្យា ៤​ប្រការ ដើម្បី​ឆ្ពោះ​ទៅកាន់​សន្តិភាព និង​រំសាយ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េខាងជើង ។​

លោក​គីម ជុង​អ៊ុន ត្រូវបាន​ទទួល​ការអញ្ជើញ​ទៅកាន់​សេត​វិមាន

​ឆ្លើយ​ទៅ​កាន់​អ្នកសារព័ត៌មាន ប្រធានាធិបតី​ត្រាំ ឲ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង បាន​យល់ព្រម​ទៅ​ទស្សនកិច្ច​សេត​វិមាន “​នៅ​ខណៈ​ពេល​សមស្រប​មួយ​” ។ ព្រម​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​បង្ហើប​ថា នឹង​ទៅ​ទស្សនកិច្ច​ក្រុង​ព្យុង​យ៉ាង ហើយ​វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​លោក​រង់ចាំ ។​

​អាមេរិក​នឹង​ផ្អាក​សមយុទ្ធ​រួមជាមួយ​កូរ៉េខាងត្បូង

​ក្នុង​សន្និសីទ​ព័ត៌មាន​ល្ងាច​ថ្ងៃទី ១២ ខែ​មិថុនា​នេះ​ដែរ លោក​ត្រាំ​ប្រកាសថា អាមេរិក​នឹង​ផ្អាក “​ល្បែង​សង្គ្រាម​” ដោយ​ចង់​និយាយ​ដល់​សមយុទ្ធ​រួម​អាមេរិក​-​កូរ៉េខាងត្បូង ហើយ​កូរ៉េខាងជើង​តែង​ប្រឆាំង​ជា​យូរណាស់​មកហើយ ។ លោក​អះអាង​ពី​គោលដៅ នៃ​ការនាំយក​កងទ័ព​អាមេរិក​ចេញពី​កូរ៉េខាងត្បូង ត្រឡប់មកផ្ទះ​វិញ ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា “​ពុំ​មែន​ពេល​នេះ​ទេ​” ។​

អាមេរិក​មិន​ទាន់​លើកលែង​ការដាក់ទណ្ឌកម្ម​ចំពោះ​កូរ៉េខាងជើង​ទេ​

​សន្និសីទ​សារព័ត៌មាន​នេះ ត្រូវបាន​ចាប់ផ្តើម​ដោយ​ខ្សែ​វីដេអូ​មួយ​និយាយ​ពី​កូរ៉េខាងជើង មេដឹកនាំ​គីម ជុង​អ៊ុន ព្រមទាំង​បណ្តា​ជម្រើស​ដែល​លោក​ត្រូវ​ប្រឈមមុខ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ក្នុងនោះ​មាន​ជំនួប​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រធានាធិបតី​ត្រាំ ។ មុន​នឹង​ការសម្តែង​មតិ​លោក​ត្រាំ បាន​ផ្ញើ​ការ​អរគុណ​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី និង “​មិត្ត​លី​ស៊ាន​ឡុង របស់ខ្ញុំ​” ចំពោះ​កិច្ច​ប្រឹងប្រែង​រៀបចំ​ជំនួប​កំពូល​ដ៏​អស្ចារ្យ​នេះ ។ ទន្ទឹម​នោះ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in នាយ​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ដែល​បាន​ពួតដៃគ្នា​ធ្វើ​ឲ្យមាន​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​កើតឡើង​បាន ។ ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​ប្រធានាធិបតី​ត្រាំ ឲ្យដឹងថា លោក​បាន​ជំរុញ​កូរ៉េខាងជើង ឲ្យ​ចាប់ផ្តើម​ដំណើរការ​រំសាយ​អាវុធ “​លឿន​ដែល​អាច​ធ្វើបាន​” ហើយ​ក៏​ទទួលស្គាល់​ថា នេះ​ជា​ដំណើរការ​មួយ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ។ លោក​ត្រាំ ក៏​បាន​អះអាង​ថា អាមេរិក​នឹង​លើកលែង​ការដាក់ទណ្ឌកម្ម​ចំពោះ​កូរ៉េខាងជើង នៅ​គ្រា​ដែល​អាវុធ​នុយក្លេអ៊ែរ​ពុំមែន​ជា​បញ្ហា​គួរ​ឲ្យ​ខ្វាយខ្វល់​ទៀត ។ លោក ត្រាំ ពោលថា ពិត​ប្រាកដ​ណាស់ ៖ “​ខ្ញុំ​ចង់​លើកលែង​ការដាក់ទណ្ឌកម្ម ប៉ុន្តែ​ទាល់តែ​រឿង​នោះ​ពុំ​អាច​កើតឡើង​បាន​” ។​

នាទី​ចុះហត្ថលេខា​នៃ​មេដឹកនាំ​ទាំងពីរ ត្រាំ​-​គីម​

​តាម​របាយការណ៍​ពី​សេត​វិមាន ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ នឹង​ចេញ​ដំណើរ​ពី​មូលដ្ឋាន​យោធា​អាកាស Paya Lebar នៅវេលា​ម៉ោង 19h00 (​ម៉ោង​នៅ​តំបន់​) ហើយ​មេដឹកនាំ​គីម ជុង​អ៊ុន នឹង​ចាកចេញ​ពី​សិង្ហ​បុរី​នៅ​ចន្លោះ​ម៉ោង 21 h 00 ដល់​ពាក់កណ្តាល​អាធ្រា៕ សូយន

រូបភាពគួរឲ្យកត់សម្គាល់មួយចំនួនក្នុងជំនួបកំពូលប្រវត្តិសាស្ត្រ ត្រាំ-គីម ៖

spot_img
×