Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​អន់ចង់​បាយ​១​អាទិត្យ​! បន្ទាប់​ជួប​រឿង​ស៊យ ចូល​ញ៉ាំ​ស៊ុប​ប៉ះចំ​របស់​គួរ​ឲ្យ​ខ្ពើមរអើម​មួយ​នេះ​ (មានវីដេអូ)

spot_img

​សិស្សស្រី​ម្នាក់​រៀន​នៅ​សាលា​វិទ្យាល័យ​មួយកន្លែង ស្ថិតនៅក្នុង​ខេត្ត Yunnan ប្រទេស​ចិន ពិតជា​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​នាង​បាន​រកឃើញ «​ស្រោមអនាម័យ​» ប្រើប្រាស់​រួច​១ នៅក្នុង​ចាន​អាហារ​របស់​នាង ខណៈ​នាង​កំពុង​រៀបចំ​ញ៉ាំ​នៅក្នុង​ហាង​អាហារ​មួយ​នៅក្នុង​តំបន់​! ។​

​សិស្ស​វិទ្យាល័យ​នេះ​បាន​បង្ហោះ​រូបភាព​ដ៏​រន្ធត់​នេះ​នៅលើ Weibo ហើយ​វា​បាន​រីក​រាលដាល ដោយមាន​អ្នកលេង​អ៊ិនធើរណេត​ជាច្រើន​បាន​ចែករំលែក​នូវ​អារម្មណ៍​ស្អប់ខ្ពើម​របស់​ពួកគេ​យ៉ាងដូចៗ​ច្នេះ​ថា​៖ «​វា​ពិតជា​គួរ​ឲ្យ​ខ្ពើមរអើម​ខ្លាំងណាស់ ខ្ញុំ​សឹងតែ​ឈប់​ញ៉ាំ​អាហារ​ពេលព្រឹក​ទៀតហើយ​», «​ប្រសិន​រឿងនេះ​ប៉ះចំ​មកលើ​រូបខ្ញុំ នោះ​ខ្ញុំ​ប្រហែលជា​ពុំ​អាច​ញ៉ាំ​បាន​ច្រើន​ថ្ងៃ​តែម្តង ហើយ​វា​ក៏​តាម​លងបន្លាច​ខ្ញុំ​ពេញ​មួយជីវិត​» ។​

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ខ្ពើមរអើម​នេះ បាន​បង្ក​ឲ្យ​មាន​កំហឹង​ក្នុងចំណោម​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ព្រោះថា វត្ថុ​ដ៏​អាក្រក់​មួយ​នៅក្នុង​ចាន​អាហារ​បែបនេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។ ហើយ​ចំពោះ​ស្រោមអនាម័យ​ប្រើប្រាស់​រួច​នេះ​ផងដែរ ក៏​អាច​នឹង​មា​មេរោគ និង​ជំងឺ​ផ្សេងៗ ដែល​អាច​ត្រូវបាន​បញ្ជូន​ទៅដល់​កូនសិស្ស​ដែល​ពុំបាន​ដឹង ៕ ចន្ទី​

spot_img
×