Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ​អាន់​ឆ័រ​ចាប់ឆ្នោត​លើកទី​២ ​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័រ​ឆ្នាំ ២០១៨

spot_img

​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃអាទិត្យ​ទី ១០ ខែមិថុនា ឆ្នាំ​២០១៨ ស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ជ័យ​មង្គល​លើក​ទី​២ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពា​ហ៍​ក្នុង ឆ្នាំ ២០១៨ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។

កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​ថ្មី​នេះ​ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​គោលបំណង ថ្លែង​​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពា​ហ៍​របស់ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់ឆ្នោត​លើក​ទី​២​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥ ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​សាមុយ គឺ​៖

​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​នៅលើ​គេហទំព័រ Facebook Anchor Beer Cambodia ​ចំពោះ​​​​​គូ​ស្វាមី​​ដែល​មាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មក​ជាមួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។ ហើយ​កាន់តែ​ពិសេស ស្រា​បៀរ អាន់​ឆ័រ បាន​ជ្រើសរើស​លោក លី ម៉ិញ ហូ ដែល​ជា​កំពូល​តារា​អន្តរជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ ធ្វើ​ជា​ទូត​សុ​ឆន្ទ​:​របស់​ស្រា​បៀ​រ អាន់​ឆ័រ និង​មាន​វត្តមាន​នៅក្នុង​ស្ពតពាណិជ្ជកម្ម​ថ្មី​របស់​ស្រាបៀ​រ អាន់​ឆ័រ ។

​ស្រា​បៀរ អាន់​ឆ័រ ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណភាព​ជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់​នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង គ្រប់​កម្មវិធី​។​

​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័រ​!

ពិសា​ដោយ​ការទទួលខុសត្រូវ​៕ ដោយ ៖ ក្រុមហ៊ុន

spot_img
×