Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឱ្យ​អាណិត​ណាស់​! មកទល់ពេលនេះ ទោះជា ប៊ុត ស៊ី​ហា ខំ​ធ្វើ​ល្អ​យ៉ាងណា ក៏​នៅតែមាន​អ្នក​ជេរប្រមាថ​ដែរ

spot_img

​ពាក្យសម្ដី​អសុរោះ ព្រមទាំង​ពាក្យ​វាយប្រហារ មើលងាយ នៅតែ​បន្ត​ជារឿយៗ ប៉ះពាល់​អារម្មណ៍​របស់លោក ប៊ុត ស៊ី​ហា ម្ចាស់​ពាន The Voice Cambodia រដូវ​កាល ១ បន្ទាប់ពី​លោក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន កាលពី​ប៉ុន្មាន​ខែ​មុន ។

​គេ​សង្កេតឃើញថា មិន​ត្រឹមតែ​ម្ចាស់​ផលិតកម្ម​នានា​ទេ ដែល​មិន​ផ្ដល់ឱកាស​ឱ្យ ប៊ុ​ក ស៊ី​ហា សូម្បីតែ​មហាជន​មួយចំនួនធំ ក៏​មិន​ព្រម​អត់​ទោស​ឱ្យ​លោក​ដែរ ខណៈដែល​ពេលនេះ លោក​បាន​អះអាងថា កែខ្លួន និង​ព្យាយាម​ដើរ​លើផ្លូវ​ល្អ ក៏​សាង​ឈ្មោះ​ជាមួយ​ក្នុង​សកម្មភាព​មនុស្សធម៌ នៅតាម​តំបន់​ដាច់ស្រយាល​ជាមួយ​អង្គការ IKARE ។

​ម្ចាស់​បទ «​ជីវិត​អ្នកចម្រៀង​» ខាងលើនេះ ក៏​ធ្លាប់បាន​និយាយ​ឱ្យដឹង​ដែរ​ថា ក្រោយពី​ជីវិត​ជួប​នូវ​ព្យុះភ្លៀង​មិនល្អ លោក​ក៏បាន​បន្ត​អាជីព​ជា​តារាចម្រៀង​តាម​រោងការ ដូច​កាលពីមុន ខណៈដែល​មិនមាន​ផលិតកម្ម​ណាមួយ​សំឡឹង​ឃើញ​លោក​ឡើយ ប៉ុន្តែ​មានតែ​អង្គការ IKARE ដែល​តែងតែ​ផ្ដល់ឱកាស​ឱ្យ​លោក​ជានិច្ច ទាំង​បទ​ចម្រៀង ក៏ដូចជា​សកម្មភាព​ម​នុស្ស​ធម៌​ផ្សេងៗ​ផងដែរ ។

​ជាថ្មី​ម្ដងទៀត ដោយសារតែ ប៊ុត ស៊ី​ហា ពុំ​អាច​ទ្រាំ​នូវ​ពាក្យ​ជេរប្រមាថ បាន​ទៀត លោក​ក៏បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា «(​អាន​ទាំងអស់គ្នា​ហើយ​ស៊ែ​ផង​ណា​ឲ្យ​គា​ត់ប​ញ្ឍ​ប់​ទៅ​)​ខ្ញុំ​មិន​ចង់​ផុស​មិន​ចង់​តប​ឆាត​មិន​ចង់​បើក​ឆាត​មើល​មិនដែល​លេង​ឆាត​គឺ​បែប​និង​និង​ហើយ​។​ខ្ញុំ​មិនបាន​ធ្វើ​អី​ដល់​បងៗ​ទេ ហើយ​ខ្ញុំ​ក៏​មិនដែល​បំផ្លាញ​បងៗ​ដែរ​។​សូម​អង្វរ​អ្នក​បង​ឈប់​ជេរ​ទៅណា​។​ខ្ញុំ​ខុស​មែន​តែ​ខ្ញុំ​មិនបាន​បំផ្លាញ​គ្រួសារ​បងៗ​ទេ​។​អរគុណ​ដែល​ដៀល​ចំៗ​។​តែ​បងៗ​មើលថែ​កូនចៅ​ពូជ​សណ្តាន​បង​ឲ្យ​ល្អ​ទៅណា​ខ្ញុំ​វា​អាក្រក់​ទៅហើយ​បង​(​សូមទោស​ណា​ពុក​ម៉ែ​បងប្អូន​ខ្ញុំ​សឹង​ទ្រាំលែងបាន​ហើយ​)​រហូត​ពេក​» ។

​គួរបញ្ជាក់​ផងដែរ​ថា ការលើកឡើង​របស់ ប៊ុត សីហា នេះដែរ គឺ​បន្ទាប់ពី​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ជេរ​ខ្លួន ទាក់ទង​នឹង​លោក​បាន​បង្ហោះ​សារ​មួយ ដែល​គោលបំណង​ចង់ឱ្យ​មហាជន​ស៊ែរ​រឿង​ការងារ​មនុស្សធម៌​រប​ស់លោក ជាមួយ​អង្គការ IKARE ដែល​បាន​ចុះ​ទៅដល់​សាលារៀន​កំសត់​មួយ​មាន​ឈ្មោះថា «​សាលា​ដូង​» ស្ថិតនៅលើ​កំពូលភ្នំ​គិរី​រម្យ ៕ សាវុធ

 

spot_img
×