Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្លាំង​បាត់​! ចត​រថយន្ត​ខុស​ហើយ អត់​ទទួលកំហុស ទាញ​ដង​ចាក់​ចង្កូត​ឡាន​វាយ​មន្ត្រី​ម្នាក់ និង​ថែម​បោះសម្តី​ប្រមាថ​បែ​នេះ​ទៀត (​មាន​វីដេអូ​)

spot_img

​ជាការ​ពិតណាស់ គ្មាន​មនុ​ស្សណា​ម្នាក់​ចង់​មាន​រឿងរ៉ាវ​ដោយសារ​យានយន្ត​របស់​ខ្លួន ជាមួយ​អ្នកដទៃ ឬ មន្ត្រី​ប៉ូលីស នៅ​ទីសាធារណៈ​នោះទេ ប៉ុន្តែ ប្រសិនបើ​អ្នក​ពុំ​ចត​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ បន្ទាប់មក អ្នក​អាច​នឹង​ប្រឈម​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់ ធ្វើ​អ្វីៗ​ប្រសិនបើ​ពួកគេ​ឆ្លងកាត់​រថយន្ត​របស់​អ្នក ដោយ​ពួកគេ​គ្រាន់តែ​ធ្វើការ​ទៅតាម​ច្បាប់​ប៉ុណ្ណោះ ។​

​មនុស្ស​មួយចំនួន​ត្រូវបាន​ដឹងថា ហាក់ដូច​ខ្លួនឯង​មាន​សិទ្ធ​អំណាច​ទាំងអស់​នៅក្នុង​លោក​នេះ សូម្បីតែ​នៅពេល​ពួកគេ​ចត​យានយន្ត​ទាំង​ខុស ។ ជាក់ស្តែង ដូចជា​ស្ត្រី​ម្នាក់នេះ​អីចឹង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បានធ្វើ​ឲ្យ​គ្រប់គ្នា​ហួសចិត្ត​ជាខ្លាំង ខណៈ​នាង​បាន​បញ្ចេញ​កំហឹង​យ៉ាងខ្លាំង រហូត​ហ៊ាន​ប្រើ​អំពើហិង្សា​ទៅលើ​មន្ត្រី​ប៉ូលីស​ណ្ឋា​ប់​ធ្លាប់​ក្រុង​គួ​ឡា​ឡាំ​ពួរ ២ នាក់ បន្ទាប់ពី​ពួកគេ​បានធ្វើ​ការឃាត់​រថយន្ត​របស់​នាង​ដែល​ចត​ល្មើសច្បាប់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​នាង​មិន​សប្បាយចិត្ត ។​

​ហេតុការណ៍​នេះ​ត្រូវបាន​គេ​ជឿថា បាន​កើតឡើង​កើតឡើង​នៅក្នុង Kepong នៅ​ថ្ងៃទី​៤ ខែមិថុនា នៅវេលា​ម៉ោង ២ និង ៥០ រសៀល ខណៈដែល​ស្ត្រី​ម្នាក់​បាន​បញ្ចេញ​កំហឹង បន្ទាប់ពី​នាង​បានឃើញ​មន្ត្រី​២​រូប កំពុង​រឹបអូស​រថយន្ត​របស់​នាង ។​

​ស្ត្រី​នោះបាន​និយាយថា នាង​គ្រាន់​ឈប់​នៅ​ទីនោះ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​បាន​ចត​រថយន្ត​នៅ​ទីនោះ ព្រោះតែ​នាង​ពុំ​បានឃើញ​គំនូស​ផ្លូវ​ហាម​ចត ។ នាង​បន្តថា​៖ «​សូម​ប្រាប់​ពួក​មន្ត្រី​អស់លោក ឲ្យ​ដាក់​សញ្ញា​នៅ​ទីនោះ ដែល​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ។ ខ្ញុំ​ពុំ​អាច​ឃើញ​ខ្សែ​គំនូស​នៅពេលនេះ​ទេ ។ មាន​រថយន្ត​ជាច្រើន​ក៏បាន​ចត​នៅទីនេះ​ផងដែរ​» ។​

​មន្ត្រី​ម្នាក់​បាន​និយាយ​ទៅ​នាង ហើយ​ព្យាយាម​ពន្យល់​អំពី​ស្ថានភាព​នេះ ខណៈ​មន្ត្រី​ម្នាក់ទៀត​ថត​វីដេអូ ។ នាង​បាន​ទ​ទួ​ច​ថា នាង​មិន​ខុស​ទេ នៅពេល​នាង​ចត​នៅ​កន្លែង​ដែល​គ្មាន​គំនូស ។ មន្ត្រី​នោះ​បន្ទាប់មក បាន​ប្រាប់​នាង​ថា រថយន្ត​ដទៃ​ដែល​ចត​នៅទីនេះ ក៏ត្រូវ​បាន​កោះហៅ​ផងដែរ ។​

​ពួកគេ​បន្ត​កើតជា​ជម្លោះ​អំពី​តម្លៃ​ផាកពិន័យ​យ៉ាងខ្លាំង ប៉ុន្តែ នៅពេល​នាង​ដើរ​ក្នុង​បំណង​ចូលក្នុង​រថយន្ត​របស់​នាង ស្រាប់តែ​ពួកគេ​រាយការណ៍​នាង​ទៅ​ប៉ូលីស ។ ហើយ​នៅពេល​មន្ត្រី​ទាំងពីរ​ទំនងជា​ប្រហែល​ចាកចេញ ស្ត្រី​នេះ​ស្រាប់តែ​ត្រឡប់មកវិញ ខណៈ​ដៃ​កាន់​ប្រដាប់​ចាក់​ចង្កូតរថយន្ត និង​ស្រែក​ដាក់​នាង ។​

​នាង​បាន​ស្រែកថា​៖ «​តើ​អ្នក​ចង់​ឲ្យ​ក្បាល​របស់​អ្នក ឬ រថយន្ត​របស់​អ្នក បែក​ទេ​?» ខណៈ​ដៃ​កាន់ដំបង​ចាក់​សោក​រថយន្ត វា​យស​ន្ទា​ប់​ទៅលើ​មន្ត្រី​អ្នកក្រ​ម្នាក់​ឈរ​នៅ​ទីនោះ ។ នាង​សូម្បី​សួរ​ពួកគេ​ថា​តើ​ពួកគេ​ចង់​ត្រូវ​ម្តងទៀត​ទេ ខណៈ​ពួកគេ​ព្យាយាម​គេច​ពី​អាវុធ​របស់​នាង ។ នៅ​ទីបំផុត មន្ត្រី​រងគ្រោះ​ក៏បាន​ស្នើ​ក្រុមការងារ​របស់គាត់​រា​យ​ការណ៍​ទៅ​ប៉ូលីស ៕ ឧ​ត្ត​ម​

    

spot_img
×