Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ ជួប​រឿង​រំខាន​ច្រើន ។ លុយកាក់ ត្រូវ​សន្សំសំចៃ​ក្នុង​ការចាយវាយ ព្រោះ​ចំណូល​មិន​ស្ថិរភាព ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែង​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​មនុស្ស​ដែល​អ្ន​ក​ស្រឡាញ់​។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ស្ថិរភាព​អាច​ត្រូវ​ផ្លាស់ប្តូរ​កន្លែង​ថ្មី ។ លុយកាក់ មិនល្អ មាន​សម្ពាធ​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ពាក្យសម្តី​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ ប្រយ័ត្ន​បញ្ចៀស​កុំឲ្យ​កើត​មាន​កំហុស​ក្នុងថ្ងៃនេះ ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​ការសម្រេចចិត្ត​វិនិយោគ ។ មនោសញ្ចេតនា មិនល្អ មានរឿង​រកាំរកូស​នឹង​គ្នា​។​

​ឆ្នាំ​ថោះ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន​តាម​ផែនការ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ច្រើន​ពី​ការវិនិយោគ​ដ៏​ជោគជ័យ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សក្តិសម​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​រោង ៖ ការងារ ប្រយ័ត្ន​ពាក្យសម្តី​ថ្ងៃនេះ​អាច​នឹង​កើត​មាន​រឿង​ឈ្លោះប្រកែក​ក្នុង​ការងារ ។ លុយកាក់ ទុកដាក់​ប្រាក់​កាក់ ទ្រព្យ​មានតម្លៃ​ឲ្យបាន​ល្អ​បញ្ចៀស​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា គួរប្រើ​សម្តី​ទន់ភ្លន់​ជាមួយ​គូស្នេហ៍ ទោះ​មាន​រឿង​អ្វី​ក៏ដោយ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ចេះ​អធ្យាស្រ័យ និង​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ពី​អ្នក​រួម​ការងារ​ចាស់ៗ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការសម្រេច​ចិត្តធំៗ​ពាក់ព័ន្ធ​ដល់​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា​គួរ​មាន​ពិធី​ទទួលទាន​អាហារ​តែ​២​នាក់ ដើម្បី​ដុត​កម្តៅ​មនោសញ្ចេតនា​ឲ្យ​កាន់តែ​រឹងមាំ ។​

​ឆ្នាំ​មមី ៖ ការងារ រវល់​ច្រើន​ធ្វើឲ្យ​អ្នក​នឿយហត់​ខ្លាំង ត្រូវ​ប្រយ័ត្ន​ថែរក្សា​សុខភាព ។ លុយកាក់ ល្អប្រសើរ ប្រភព​ចំណូល​កើនឡើង ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង គួរ​ធ្វើ​ដោយ​សន្សឹមៗ ។ លុយកាក់ ថ្ងៃនេះ​ចំណូល​តិច តែ​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​វក ៖ ការងារ គួរ​សម្របសម្រួល​ឲ្យបាន​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​មាន​អ្វី​ប្រសើរ​ឡើង​ជាង​មុន ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​រកា ៖ ការងារ មុន​សម្រេច​កិច្ចការ​អ្វី​គួរ​ពិភាក្សា​ជាមួយ​អ្នក​នៅ​ជុំវិញ ។ លុយកាក់ ទទួលបាន​ចំណូល​ច្រើន​ពី​ខ្ទង់​វិនិយោគ​ដ៏​សមស្រប​មុននេះ ។ មនោសញ្ចេតនា ត្រូវ​រក្សា​ភាពស្មោះត្រង់​ក្នុង​រឿង​មនោសញ្ចេតនា​ទើប​អ្នក​មិន​ជួប​ការឈឺចាប់ ។​

​ឆ្នាំចរ ៖ ការងារ ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ព្រោះ​ជា​ថ្ងៃ​មិនសូវ​ល្អ​សម្រាប់​អ្នក ។ លុយកាក់ មិនល្អ មិនមែន​ជា​ថ្ងៃ​សំណាងល្អ​ក្នុង​ការរកចំណូល ។ មនោសញ្ចេតនា គួរ​មាន​ភាពជឿជាក់​ចំពោះ​គ្នា​ទៅវិញទៅមក ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ចេះ​ក្តាប់​ឱកាសល្អៗ​នៅ​ចំពោះមុខ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា គួរ​ពេញចិត្ត​នឹង​សុភមង្គល​ក្នុង​ជីវិត​បច្ចុប្បន្ន កុំ​ប្រាថ្នា​អ្វី​ខ្ពស់​ពេក​៕​

spot_img
×