Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ​.​ជ​.​ប​៖ ហេតុអ្វី​បាន​ជា​កម្ពុជា​ជ្រើស​យក​ការបោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ​?

spot_img

​ភ្នំពេញ ​៖ ប្រព័ន្ធ​បោះឆ្នោត​នី​មួយៗ សុទ្ធតែ​មាន​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ​របស់​ខ្លួន ដោយ​ហេតុផល​នេះ ទើប​នៅ​ប្រទេស​មួយចំនួន ជ្រើសរើស​យក​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ ឲ្យស្រប​តាម​ស្ថានភាព​ប្រទេស​របស់​ខ្លួន ក្នុងនោះ កម្ពុជា បាន​ជ្រើស​យក​ការបោះឆ្នោត តាម​ប្រព័ន្ធ​សមាមាត្រ​។ នេះ​ជា​ការលើកឡើង​របស់​លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​លើកឡើង​បែប​នេះ នៅក្នុង​ពិធី​បញ្ជ្រាប​ការយល់ដឹង​ពី​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គ​.​ជ​.​ប និង​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ជូន​ដល់​សិស្ស និស្សិត គរុ​សិស្ស គរុ​និស្សិត និង​សាស្ត្រាចារ្យ ១៧០០​នាក់ នៅ​វិមាន​ចម្រើន​សេរី​មង្គល ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក ស៊ិក ប៊ុន​ហុក បាន​បន្ថែមថា ការបោះឆ្នោត គឺជា​យន្តការ​ធ្វើឲ្យ​សំឡេងឆ្នោត របស់​ប្រជាពលរដ្ឋ​ក្លាយទៅជា​អាសនៈ ដូចជា​រដ្ឋសភា ឬ​ក្រុមប្រឹក្សា ក្នុង​សកលលោក​គេ​ច្រើន​ប្រើ​ប្រព័ន្ធ​បោះឆ្នោត ២ គឺ​ប្រព័ន្ធ​ឯកត្តនាម និង​ប្រព័ន្ធ​សមាមាត្រ​។​

​លោក​បាន​លើកឡើង​ថា ប្រទេស​ដែល​ប្រកាន់​របប​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ អ្នកធ្វើ​នយោបាយ​ត្រូវ​មាន​អធ្យាស្រ័យ​ខាង​នយោបាយ ឱ្យ​គ្នា​ទៅវិញទៅមក​។ បក្សប្រឆាំង ត្រូវ​ទុក​ឱកាស​បក្ស​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស និង​ត្រូវ​ចេះ​ទទួលស្គាល់​ការពិត ទុកឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេច ៤​ឆ្នាំ​ម្តង ៥​ឆ្នាំ​ម្តង តាម​ការកំណត់​របស់​ប្រទេស​នីមួយៗ​។ ម្យ៉ាងទៀត​គណបក្ស​ដែល​ទទួលបាន សំឡេង​ភាគតិច នៅក្នុង​រដ្ឋសភា មាន​តួនាទី ជា​អ្នក​រិះគន់​ការដឹកនាំ របស់​គណបក្ស ដែល​មាន​សំឡេង​ភាគច្រើន ឬ​គណបក្ស​ដឹកនាំ រាជរដ្ឋាភិបាល ប៉ុន្តែ​ការរិះគន់​នោះ ត្រូវ​ធ្វើឡើង​ក្នុង​ន័យ​ស្ថាបនា ដោយ​មាន​ការគោរព​គ្នា ទៅវិញទៅមក ការជេរប្រមាថ​គ្នា មិនមែន​ជា​ការទិតៀន​ស្ថាបនា​ទេ​។​

​លោក ស៊ិក ប៊ុន​ហុក ក៏បាន​លើកឡើង​ផងដែរ​ថា លទ្ធិប្រជាធិបតេយ្យ គឺជា​ទម្រង់​គ្រប់គ្រង​រដ្ឋ​ដោយ​ប្រជាពលរដ្ឋ មានន័យ​ថា អ្វីៗ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ ត្រូវ​ស្រប​តាម​ច្បាប់ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ លក្ខណៈពិសេស​របស់​លទ្ធិប្រជាធិបតេយ្យ គឺ​សិទ្ធិ​សេរីភាព​បុគ្គល មាន​គណបក្ស​នយោបាយ​ច្រើន មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ មាន​ពហុ​និយម និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក មាន​ការផ្ទេរ​អំណាច​ដោ​យ​សន្តិវិធី រដ្ឋាភិបាល​ត្រូវ​អព្យាក្រឹត​ផ្នែក​នយោបាយ បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង ការបែងចែក​អំណាច​មា​ន​៣ ដាច់​ពី​គ្នា​មាន​ទំនាក់ទំនង​ល្អ​រវាង​អ្នកដឹកនាំ និង​ម្ចាស់ឆ្នោត និង​មាន​នីតិរដ្ឋ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×