Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន​៖ សង្គ្រាម​បញ្ចប់​ដោយ​ការចរចា សង្គ្រាម​មិន​បញ្ចប់​ដោយ​សង្គ្រាម​នោះ​ឡើយ​

spot_img

​ភ្នំពេញ ​៖ នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ប្រាប់​ឧត្តមសេនីយ៍ទោ Jacob Gideon Kingu នាយក​សាកលវិទ្យាល័យ​ការពារជាតិ ប្រទេស​តង់​សានៀ ឱ្យដឹងថា សង្គ្រាម​ទាំង​អស់ មិន​អាច​បញ្ចប់ បាន​ដោយ​កម្លាំង​យោធា​នោះទេ គឺ​នៅ​ចុងបញ្ចប់​ត្រូវតែ​មាន​ការចរចា ផ្លូវ​នយោបាយ​មួយ ដើម្បី​សម្របសម្រួល​រក​សន្តិភាព ដោយ​ឈរ​លើ​គោលការណ៍ សមភាព​ខាង​សេដ្ឋកិច្ច និង​ផលប្រយោជន៍​។​

​នៅ​អគ្គបញ្ជាកា​រដ្នា​ន ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​គណៈប្រតិភូ​សាកលវិទ្យាល័យ ការពារ​ជាតិ​តង់​សានៀ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ Jacob Gideon Kingu នាយក​សាកលវិទ្យាល័យ​ការពារជាតិ តង់​សានៀ ដែល​បាន​អញ្ជើញ បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឱ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព​ពេញ​បរិបូណ៌ និង​មាន​ការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ​។ ប្រទេស​កម្ពុជា មាន​សន្តិភា​ពេញលេញ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ កន្លងមកនេះ គឺ​តាមរយៈ​ការអនុវត្ត នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជា ហ៊ុន សែន ដែល​បាន​រំលាយ អង្គការ​ចាត់តាំង នយោបាយ និង​យោធា​ខ្មែរក្រហម ហើយ​នាំមក​នូវ​សន្តិភាព ជូន​ប្រទេស​ជាតិ នៅ​ចុងឆ្នាំ​១៩៩៨​។ សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ រីឯ​សង្គ្រាម គឺ​បំផ្លាញ សង្គ្រាម​បញ្ចប់​ដោយ​ការចរចា សង្គ្រាម​មិន​បញ្ចប់​ដោយ​សង្គ្រាម​នោះ​ឡើយ​។ ក្នុងន័យនេះ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ កម្ពុជា ត្រូវ​ថែរក្សា​ការពារ ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ យើង​ជា​កងទ័ព សូម​ប្រឆាំង​ដាច់ខាត ចំពោះ​សកម្មភាព​ណាមួយ ឬ​ក្រុម​ណាមួយ ដែល​មាន​ចរិត​ជា​បដិវត្តន៍​ពណ៌​។​

​លោក​ឧត្តមសេនីយ៍ទោ Jacob បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ដល់​ការរីកចម្រើន យ៉ាង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ស្វែងយល់​អំពី​សម្បត្តិ វប្បធម៌​ប្រពៃណី និង​ការ អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​។ ឧត្តមសេនីយ៍ទោ Jacob បានបញ្ជាក់​ថា សាកលវិទ្យាល័យ​ការពារ​ជាតិ​តង់​សានៀ បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១២ ដែល​បាន​បណ្តុះបណ្តាល សិក្ខាកាម​ចំនួន ៥​វគ្គ​រួច​មក​ហើយ​។ ក្រុម​ដែល​អញ្ជើញ​មកនេះ គឺ​វគ្គ​ទី​៦ ឆ្នាំ​សិក្សា ២០១៧-២០១៨ មាន​សិក្ខាកាម​ចំនួន​៣៣​នាក់ ក្នុងនោះ សិក្ខាកាម​១២​នាក់ មកពី​បណ្តា​ប្រទេស​ជា​មិត្ត ដែល​មាន​តួនាទី​ជា​កងទ័ព នគរបាល និង​ជា​មន្រី្តរាជការ ស៊ីវិល​។ នាយក​សាកលវិទ្យាល័យ​បាន​បន្តថា ប្រទេស​តង់​សានៀ​ក៏​ត្រូវការ​រក្សា​សុខ​សន្តិភា​ព ស្ថិរភាព​។ ដូច្នេះ​ការ​សិក្សា​ចាំបាច់​ត្រូវ​ផ្តោត​សំខាន់​លើ​សុខ​សន្តិភាព​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។ ហើយ​នេះ​ជា​ការអនុវត្ត​មេរៀន​ជាក់ស្តែង​ក្នុង​ការសិក្សា ស្វែង​យល់​បទពិសោធន៍​នៅ​ប្រទេស​កម្ពុជា ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

      

spot_img
×