Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Lee Hyori ទម្លាយ​រឿង​គួរ​ឲ្យ​អស់សំណើច ៖ សូម្បី​ខ្ញុំ​ឆ្ងល់​ថា ហេតុ​អី​សុដន់​ខ្ញុំ​ចេះតែ​…​តូច​ទៅៗ​!

spot_img

​តារា​កូរ៉េ និង​ស្វាមី បាន​ឈាន​ជើង​ចូល​កម្មវិធី “Hyori’s Honetay” ក្នុង​កម្មវិធី​វគ្គ​ថ្មី​នេះ​គេ​ឃើញ Lee Hyori បាន​អញ្ជើញ​ភ្ញៀវ​២​រូប​មកកាន់​កន្លែងរ​បស់​ខ្លួន ហើយ​អស់សំណើច គ្រា​ទម្លាយ​ប្រាប់​ភ្ញៀវ​ថា ខ្សែ “​វ័ណ្ឌ​” ទី​១ របស់​នាង​កាន់តែ​តូច​ទៅៗ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ជាហេតុ​នាំ​ឲ្យ​នាង​ត្រូវ​ស្វាមី “​ចំអក​លេង​”​ថា ពួកវា​ទៅណា​បាត់អស់​ហើយ​អូន​?”​។​

​តាម Hyori នោះ ព្រោះ​កាលពី​វ័យ​ពេញក្រមុំ​នាង​បាន “​ព្រលែង​” វា​ហួសហេតុ​ពេក ហើយ​វា​ប្រឡូក​ឆ្អែត ក៏ “​រីងស្ងួត​” ថាមពល​។ តារា​ពិភព​តន្ត្រី​នេះ​និយាយថា នាង​ពុំ​ចាប់អារម្មណ៍​ច្រើន​ដល់​រឿងនេះ​ទេ តែ​ប្តី​របស់​នាង​ចេះតែ​អង្វរ​ឲ្យ​នាង “​រក​ពួកវា​មកវិញ​”​។ នាង​និយាយ​ទៅកាន់​ស្វាមី​ថា ៖ “​ពុំមាន​បញ្ហា​អ្វី​ធំដុំ​ទេ ព្រោះ​នាង​ជា​មនុស្ស​ម្នាក់​គត់​ដែល​…​ឃើញ​វា​” ។​

​បន្ទាប់មក​ឈានដល់​ឈុត​ឆាក​ក្នុង​កម្មវិធី​នៅ Studio ដែលជា​ខណៈពេល​នាង​ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​ពុំ​ឈប់​។ Hyori សួរ​ស្វាមី​ថា ៖ “​ប្រសិន​ថ្ងៃ​ណា​១ ស្រាប់តែ​ខ្ញុំ​ស្លាប់​ដោយ​ប្រថុច​ប្រ​ញ៉ុ​ច “​តើ​បង​យ៉ាងម៉េច​ដែរ​? ស្វាមី​របស់​នាង​ឆ្លើយ​៖ “​បង​នឹង​ស្លាប់​តាម​អូន​”​។ គួរ​ណាស់​នាង​អួលដើមក តែ​នាង​ពុំបាន​ធ្វើបែបនេះ​ទេ​។ នាង​តប​ភ្លាមៗ​៖ “​ខ្ញុំ​នឹង​ដោល​ផ្នូល​ឡើងមក​ច្របាច់​កបង ប្រសិនបើ​ហ៊ាន​រៀបការ​ជាមួយ​ស្រី​ផ្សេង​នោះ​…”​។ ប្រឈម​ការ​គំរាម​ដ៏ “​សាហាវ​” បើកភ្នែក​ធំៗ​ផង ស្វាមី​របស់​នាង​លោក Lee Sang Soo បានត្រឹមតែ​…​សម្ងំស្ងៀម​ប៉ុណ្ណោះ​!៕

Lee Hyori និង​ស្វាមី Lee Nang Soon​

 

spot_img
×