Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រូប​ភាពប្រែប្រួល​អាកាសធាតុ ចំនួន ​២៩ ​ផ្ទាំង បាន​ដាក់តាំងនៅ​ក្រសួង​បរិស្ថាន​

spot_img

​ក្រសួង​បរិស្ថាន​សហកា​រ​ជាមួយ​ស្ថានទូត នៃ​ប្រទេស​ស៊ុយអែត បាន​ដាក់តាំង ពិព័រណ៌គំនូរ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ចំនួន​ ២៩ ​ផ្ទាំង រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ជាន់​ក្រោម ។​

​គោលបំណង​នៃ​ការ​ដាក់​តាំង ពិ​ព័​រណ៌ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ស្តីពី​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​គំនិត​ច្នៃប្រឌិត​របស់ វិចិត្រករ​បរទេស និង​វិចិត្រករ​ខ្មែរ ដល់​សាធារណជន សិស្ស និស្សិត បាន​ទស្សនា និង​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការប្រែប្រួល​អាកាសធាតុ​ក៏ដូចជា​ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​។​

​លោក រ៉ាត់ សិទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បានឱ្យដឹងថា ការតាំងពិព័រណ៌​រូប​ភាពប្រែប្រួល​អាកាសធាតុ​នេះ ជា​ការផ្សព្វផ្សាយ​ដល់​មន្ត្រីរាជការ​បាន​យល់​ដឹង​ផង ហើយក៏​ជា​ការបើកឱកាស​ផ្សព្វផ្សាយ​ដល់​សាធារណជន ជាពិសេស​សិស្ស និស្សិត ដែល​កំពង់​សិក្សា​នៅ រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដែល​មាន​បំណង​ចង់​ស្វែងយល់​ពី​ការស្វែងយល់​ពី​ការប្រែប្រួល អាកាសធាតុ ជា​ពិសេស​ទៀត​គឺ​ការ​ទុកដាក់​សំណល់ ការ​ទុកដាក់​សំណល់​ប្លា​ស្ទិក និង​ជា​ឱកាស​មួយ សម្រាប់​ពង្រី​កការយល់ដឹង​បន្ថែម​ពី​ការប្រែប្រួល​អាកាសធា​តុ​តាមរយៈ​ពិព័រណ៌​គំនូរ​នេះ​។​

​ជាមួយគ្នានេះដែរ កញ្ញា សៅ ស្រី​ម៉ៅ ជា​អ្នកសិល្បៈ​ផ្នែក​គូរគំនូរ បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ ក្នុងការ ចូលរួម​បង្ហាញ​ស្នាដៃ​គំនូរ​៣​ផ្ទាំង ក្នុងចំណោម​រូប​២៩​ផ្ទាំង ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​ការប្រែប្រួល​អាកាស ធាតុ​តាមរយៈ​រូប​ភាពជាក់ស្តែង ដែល​កញ្ញា​បានឃើញ​កន្លងមក​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្តា ប្រទេស​ផ្សេងៗ​បាន​បង្ហាញ​ពី​ភាពប្រែប្រួល ដែល​បង្ក​មក​ពី​ការប្រែប្រួល​អាកាសធាតុ​។ យ៉ាងណាមិញ សកម្មភាព​នេះ​ក៏​ជា​ការជំរុញ និង​រួមចំណែក​បំផុស​ឱ្យមាន​ការចូលរួម​ទប់ស្កាត់ ដោយ​ចូលរួម​ក្នុង​កិច្ច គាំពារ​បរិស្ថាន ការការពារ​ធនធាន​ព្រៃឈើ អភិរក្ស​ជីវៈចម្រុះ ជាពិសេស​ចូលរួម​ទប់ស្កាត់​ការប្រែប្រួលអាកាសធាតុ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×