Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ នៅ​ខេត្ត​មណ្ឌលគិរី​

spot_img

​ខេត្ត​មណ្ឌលគិរី ​៖ ក្រសួង​បរិស្ថាន បាន​រៀបចំ​វេទិកា​ស្ដីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” ក្រោម​ប្រធានបទ “​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​” នា​ថ្ងៃ​អង្គារ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក សូ ខន​ប្ញ​ទ្ធី​គុណ អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​មាន​ការចូលរួម​ពី​តំណាង​អគ្គលេខាធិការដ្ឋាន​អភិវឌ្ឍន៍​ដោយ​ចីរភាព អគ្គនាយកដ្ឋាន​ទាំងអស់​របស់​ក្រសួង​បរិស្ថាន អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​បរិស្ថាន សហគមន៍​តំបន់ការពារធម្មជាតិ​មក​ពី​ទូទាំងប្រទេស ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​។​

​លោក​ញ៉​ន សិទ្ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ការចង​បណ្តាញ​នេះ ជា​ផ្នែក​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង គោលដៅ​ជា​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​ក្នុង​ឱកាស​នេះ​លោក សូ ខន​ប្ញ​ទ្ធី​គុណ បាន​លើកឡើង​ថា ការរៀបចំ​ចងក្រង​សហគមន៍​មូលដ្ឋាន​នេះ ទាំង​សហគមន៍​តំបន់ការពារ ធម្មជាតិ សហគមន៍​ព្រៃឈើ និង​សហគមន៍​ផ្សេងៗ​ទៀត ជា​បណ្តាញ មាន​គោលបំណង​រួម​ក្នុង​ការប្រមូល​កម្លាំង​រួមគ្នា ដើម្បី​ពង្រឹង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក ខៀវ បូរិន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា វេទិកា រយៈពេល​២​ថ្ងៃ នឹង​ផ្តោត​លើ​​ការពិភាក្សា និង​ធ្វើ​បច្ចុប្បន្នភាព ពី​ការងារ​ពាក់ព័ន្ធ​នឹង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅ​ថ្នាក់​មូលដ្ឋាន​​។ ការពិភាក្សា​លើ​ការរៀបចំ និង​បង្កើតឱ្យមាន​យន្ដការ​សម្របសម្រួល និង​គ្រប់គ្រង​សហគមន៍​មូលដ្ឋាន រចនាសម្ព័ន្ធ​ថ្នាក់ជាតិ ថ្នាក់​តំបន់ (​ខាងកើត​ទន្លេមេគង្គ ខាងជើង​បឹង​ទន្លេសាប និង ខាងត្បូង​បឹង​ទន្លេសាប​) និង​ថ្នាក់​ខេត្ត (​តំបន់ការពារធម្មជាតិ​) នៅ​ទូទាំង​ប្រទេស​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×