Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ នឹង​បង្កើតឡើង​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​

spot_img

ខេត្ត​មណ្ឌល​គី​រី​៖ ក្រសួង​បរិស្ថាន​គ្រោង​នឹង​បង្កើត​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ នៅ​ចុង​ខែ​មិថុនា​ឆ្នាំ​២០១៨ នេះ​ជា​ការលើកឡើង​របស់ លោក ខៀវ បូរិន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​នៃ​ក្រសួង​បរិស្ថាន​នៅក្នុង​វេទិកា​ស្តីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” លើ​ប្រធានបទ “​ការរៀបចំ​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​” ដែល​បាន​រៀប​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ឆ្នាំ​២០១៨​នៅ ខេត្ត​មណ្ឌល​គី​រី​។​

​ក្នុង​ឱកាស​នេះ លោក ខៀវ បូរិន បាន​លើកឡើង​ថា ការបង្កើត​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ មានបំណង​សំខាន់​ជំរុញ​សហគមន៍​តំបន់ការពារធម្មជាតិ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យ​មាន​និរន្តរភាព សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន និង ជំនាន់​ក្រោយៗ​។​

​ដើម្បី​ធានា​ឱ្យ “​ការរៀបចំ​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធម្ម​ធាន​ធម្មជាតិ​” ក្រោយពេល​បង្កើត​ដំណើរការ​ទៅ​ដោយ​រលូន ឆ្លើយតប​តាម​តម្រូវការ​មូលដ្ឋាន​ជាក់ស្តែង ក្រសួង​បរិស្ថាន​បាន​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ឋ រដ្ឋបាល​ថ្នាក់​ជាតិ សហគមន៍​តំបន់ការពារធម្មជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល លើ​ការរៀបចំ​ចងក្រង​លក្ខន្តិកៈ រចនាសម្ព័ន្ធ​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​តាម​បណ្ដាល​ខេត្ត​ដែលមាន តំបន់ការពារធម្មជាតិ​។​

​លោក ខៀវ បូរិន បានឱ្យដឹងថា សមាជិក​គណៈ កម្ម​ការ​សម្ព័ន្ធភាព​ស​ហគ​មន៍​នឹង​មាន​គណៈកម្មការ​សរុប​ចំនួន ៧៥ ទូទាំង​តំបន់ការពារធម្មជាតិ​នៅ​ទូទាំង​ប្រទេស​។​

​សូមបញ្ជាក់​ថា​នាពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង ៧​លាន​ហិកតា ដែលមាន​តំបន់ការពារធម្មជាតិ​ចំនួន ៥១ និង​របៀង​អភិរក្ស​ជីវចម្រុះ​ចំនួន ៣​។ រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​របស់​សហគមន៍​មូលដ្ឋាន​ដែល​បាន និង​កំពុង​បំពេញ​ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ ក៏ដូចជា​របៀង​អភិរក្ស​ជីវៈចម្រុះ​ផងដែរ​។ មក​ត្រឹម​ឆ្នាំ​២០១៧ ក្រសួង​បរិស្ថាន​បាន​រៀបចំ និង​ទទួលស្គាល់​ជា​ផ្លូវការ​នូវ សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ១៥៣ នៅក្នុង​តំបន់ការពារធម្មជាតិ​ចំនួន ២០៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×