កណ្តាល៖ សមត្ថកិច្ចអាវុធហត្ថខេត្តកណ្តាលនិងខេត្តតាកែវ បន្តស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យជាមេខ្លោង ជួញដូរគ្រឿងញៀននិងបក្ខពួកបានជាបន្តបន្ទាប់ចំនួន៦នាក់ រួមជាមួយវត្ថុថ្នាំញៀន កាំភ្លើងខ្លី ដាវ នៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ទី១១ ទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ។
បើតាមរបាយការណ៍របស់អាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា នៅវេលាម៉ោង១២៖១០នាទី ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ូផល្លី បានសហការជាមួយ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តតាកែវ និងមានការអនុញ្ញាតិពីលោក ឧត្តមសេនីយ៍ បញ្ជាការខេត្តកណ្តាល និងខេត្តតាកែវ បានចុះឆែកឆេរលំនៅដ្ឋានឈ្មោះ អ៊ុច ធីវ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំ រវាង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ៈ ១- ឈ្មោះហុង រត្ថា ហៅ (ឌីត) ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
ប្រភពដដែលបានបញ្ជាក់ថា ប្រតិបត្តិការនេះ កងកម្លាំងចម្រុះ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ ស្រី១នាក់។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្តកណ្តាលបន្តនីតិវិធី៕
ដោយ៖បញ្ញាស័ក្តិ