Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ជនសង្ស័យ​ម្នាក់​ ក្រោយ​ធ្វើ​សកម្មភាព​យក​ម៉ូតូ​អ្នក​ធ្វើការ​ជាមួយ​យកទៅ​បញ្ចាំ​

spot_img

កណ្តាល​៖ នគរបាល​ស្រុក​អង្គស្នួល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​អ្នកបកប្រែ​ភាសា​ចិន នៅ​ក្រុមហ៊ុន​មួយ ក្រោយ​ធ្វើ​សកម្មភាព យក​ម៉ូតូ​អ្នកធ្វើការ​ជាមួយ​គ្នា យក​ទៅ​បញ្ចាំ ។​

​ករណី រំលោភ​លើ​ទំនុកចិត្ត​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​៦ ខែ មិថុនា ឆ្នាំ ២០១៨ វេលា​ម៉ោង​១៧ និង​៣០​នាទី នៅ​ចំណុច​រោងចក្រ​វែលហា​ន់ ភូមិ​ថ្លើក ឃុំ​ពើក ស្រុក​អង្ភស្នួល ខេត្ត​កណ្តាល ។ ជនរងគ្រោះ​ឈ្មោះ​ម៉ា ក័​រឆឹង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​អ្នក​គ្រប់គ្រង​រោងចក្រ ស្នាក់នៅ​ក្នុង​រោងចក្រ ភូមិ​ថ្លើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ជនសង្ស័យ​ចំនួន ឈ្មោះ​គីម សាន ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​បកប្រែ​ភាសា​ចិន ស្នាក់នៅ​ក្នុង រោងចក្រ នៅ​ភូមិ​ថ្លើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ សម្ភារៈ​បាត់បង់​ម៉ូតូ​ម៉ាក Alpha ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FR-8150 ។ ក្នុង​ពេល​ឃាត់ខ្លួន​ជន សង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង ម៉ូតូ​របស់​ជនរងគ្រោះ​មកវិញ​។​

​តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ​ឈ្មោះ​ម៉ា ក័​រឆឹង បាន​បំភ្លឺថា ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ របស់​ក្រុមហ៊ុន ដោយ​និយាយថា​​ខ្ចី​ទៅ​ខាងក្រៅ​ញាំ​បាយ​បន្តិច ស្រាប់តែ​ទៅ​បាត់​រហូត​។ តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ បាន​ឆ្លើយថា ខ្លួន​យក​ម៉ូតូ​​របស់​ក្រុមហ៊ុន ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំ​សេវ តម្លៃ​៥០០​ដុល្លារ​។​

​នគរបាល បាន​បន្ថែមថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ របស់​ក្រុមហ៊ុន ថា​ខ្ចី​ចេញ​ទៅ​ខាងក្រៅ ដើម្បី​ញាំ​បាយ ពេល​បាន​ម៉ូតូ​ហើយ ជិះ​ទៅ​បាត់​តែ​ម្តង​។ លុះដល់​ថ្ងៃ​ទី​១១​ខែមិថុនា ឆ្នាំ​២០១៧ វេលា​​ម៉ោង​២​រសៀល ជនសង្ស័យ​ចូល​មក​ក្រុមហ៊ុន​វិញ ទើប​ក្រុមហ៊ុន​ឃាត់ខ្លួន និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​តែម្តង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×