Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាមួយ​ធាតុ​ផ្សំ ៥​មុខ​នេះ កោសិកា​មហារីក និង​ត្រូវ​កម្ចាត់​ក្នុងអំឡុងពេល ៤២​ថ្ងៃ

spot_img

Rudolf Breuss បាន​ចំណាយ​ពេល​ស្ទើ​មួយជីវិត​ដើម្បី​ស្វែងរក​វិធី​ព្យាបាល​ជំងឺមហារីក ហើយ​ចុងក្រោយ​បុព្វ​ជិត​សញ្ជាតិ​អូទ្រីស​ម្នាក់នេះ ទទួលបាន​ជោគជ័យ​។​

​វិធី​របស់ Rudolf ស្ថិត​នៅ​ការ​គួបផ្សំ​អាហារ​ប្រចាំ​ថ្ងៃ ។ ដោយ​គ្រាន់តែ​ប្រើ​សារធាតុ​ចំរុះ​ដែល​ធ្វើ​ពី​ការ​កិន​បន្លែ ផ្លែឈើ​មួយ​ចំនួន​ប៉ុណ្ណោះ លោក​បាន​ជួយ​ឲ្យ​មនុស្ស​ប្រមាណ

៤៥.០០០​នាក់ ដែល​រង​ជំងឺមហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ដទៃទៀត​ជាសះស្បើយ​យ៉ាង​ពិតប្រាកដ ។ ឱសថ​បុរាណ​កម្ចាត់​កោសិកា​មហារីក​ក្នុងអំឡុង ៤២​ថ្ងៃ របស់លោក ត្រូវបាន​អនុវត្ត

​ដូចខាងក្រោម ៖

​ការត្រៀម​បម្រុង ៖

-​មើម​យេន ៥៥០​ក្រាម (55%)

-​ការ៉ុត ២០០ ក្រាម (20%)

-​ឃិន​ឆាយ ២០០ ក្រាម (20%)

-​ដំឡូង​បារាំង ៣០០​ក្រាម (3%)

-​ឆៃ​ថាវ ២០០​ក្រាម (2%)

​ចំណាំ ៖ ត្រូវ​ជ្រើសរើស​វត្ថុធាតុដើម​ទាំងនេះ ដែល​ត្រូវបាន​ផលិត​ដោយ​គ្មាន​គីមី ។ មិន​ត្រូវ​ផឹក​តាមចិត្ត​ចង់​ឡើយ គឺ​ផឹក​នៅ​ពេល​ដែលយើងឃ្លាន យើង​ស្រេកទឹក ។​

ក្នុងអំឡុងពេលនោះវានឹងផ្តល់ឲ្យអ្នកនូវសារធាតុបំប៉នគ្រប់គ្រាន់សម្រាប់ចិញ្ចឹមរាង្គកាយ ។

​ប្រសិទ្ធភាព ៖

​សារធាតុ​ចម្រុះ​ទាំងនេះ វា​នឹង​ជួយ​បង្កើន​ថាមពល​ដល់​ប្រព័ន្ធ​ការពារ​រាង្គ​កាយ សម្អាត​ឈាម ផ្តល់​ថាមពល​ចាំបាច់​ដល់​សរីរាង្គ ។ ប្រការ​ដ៏​សំខាន់​បំផុត​នោះ វា​ត្រូវ​បាន​បញ្ចាំង

​ឲ្យឃើញ វា​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​កោសិកា​មហារីក គប្បី​ផឹក​វា​ជំនួស​ឲ្យ​ទឹក​ក្នុង​រយៈពេល ៤២​ថ្ងៃ មិន​ត្រូវ​អាក់ខាន នោះ​កោសិកា​មហារីក នឹង​ត្រូវ​ងាប់​ព្រោះ​តែ​វា “​អត់ឃ្លាន​”

ខណៈពេលដែល​សុខភាព​របស់​អ្នក​ត្រូវ​បាន​ទ្រទ្រង់​ឲ្យ​ខ្លាំង​ជាង​មុន ។​

​ម្ចាស់​រូបមន្ត​នេះ នៅ​បាន​ប្រាប់ថា ៖ មើម​យ៉េន សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី C, B1, B2, vitamin B6, axit folic, pantothenic និង​សារធាតុ​រ៉ែ ដូចជា ៖ kali ភូ​សស្វ័រ

ម៉ាញ៉េ​ស្យូម កាល់ស្យូម Na ដែក និង​សង្ក័សី ។ រីឯ​ពណ៌​ក្រហម​នៃ​មើម​យេន​គឺជា​សារធាតុ betacyanins អ្នក​ត្រូវ​ចាំ​ថា មើម​យេន​ដើរតួនាទី​ស្នូល​នៅ​ក្នុង​រូបមន្ត​ឱសថ​បុរាណ​ខាងលើ

ប៉ុន្តែ​វា​ម្នាក់ឯង​ក៏​ពុំ​គ្រប់គ្រាន់​ទេ ៕ លី​សា​

spot_img
×