Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ម៉ា​ទឹកកក​ចំនួន​២៣​កញ្ចប់​

spot_img

​កណ្តាល​ ៖​ ករណី​ជួញដូរ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នគរបាល​ស្រុក​កៀនស្វាយ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​វត្ថុតាង​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​២៣​កញ្ចប់ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ម៉ោង​១០:៥​នាទី ចំណុច​ក្នុង​ផ្ទះ​ជួល ឈ្មោះ ប៉ា ចន្ធា ភេទ​ស្រី ស្ថិត​ក្នង​ភូមិ ឬ​ស្សី​ស្រុក ឃុំ ឈើទាល ស្រុក​កៀនស្វាយ ។​

​ជនសង្ស័យ​មាន​ឈ្មោះ សៅ រី ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​បើក​បររថ​យន្ត មាន​ទីលំនៅ ភូមិ ក្រាំង​អំពិល ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ វត្ថុតាង​ចាប់​យក​បាន​រួម​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក​២៣ កញ្ចាប់ (​តូច​២២​កញ្ចប់ មធ្យម​១ កញ្ចប់​) ទូរស័ព្ទដៃ​ចំនួន ២ គ្រឿង ដាវ​កែច្នៃ ១​ដើម កន្ត្រៃ ១ ដែកកេះ​ចំនួន ១ សម្ភារៈប្រើប្រាស់ និង វេច​ខ្ចប់​មួយចំនួន ។

នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​ឈើទាល បានធ្វើការ​ល្បាត ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ឃើញ​ក្មេង​ប្រុស​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ចូលក្នុង​បន្ទប់​ជួល របស់​ឈ្មោះ សៅ រី រួច​ជិះ​ចេញ​មក​វិញ ដោយ​មាន​ការសង្ស័យ កម្លាំង​របស់​សមត្ថកិច្ច ក៏​ជិះ​ចូល​បន្ទប់​ផ្ទះ​របស់​ឈ្មោះ សៅ រី នោះដែរ រួច​បាន​ធ្វើ​ការឆែកឆេ​រ ប្រទះ​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​២៣​កញ្ចប់​(​តូច​២២ មធ្យម​១​កញ្ចប់​) រួច​ហើយ​កម្លាំង​សម្ថ​កិច្ច​ប៉ុសិ៍្ត បាន​ឃាត់ខ្លួន​ឈ្មោះ សៅ រី យក​មក​ប៉ុស្តិ៍ ដើម្បី​សាកសួរ​បន្ត​។ ក្រោយ​យ​ពី​សួរនាំ​រួចហើយ បាន​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង យកមក​អធិការដ្ឋាន​នគរបាល ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×