Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិខិត​មិត្ត​អ្នកអាន ៖ គីមី​ធ្វើ​ឡេ និង​គីមី​… មកពីណា ? ចូល​តាម​ណា​? ស្លាប់​អ្នក​ណា​?

spot_img

​ជា​មនុស្ស​ម្នាក់​ដែល​ពេញវ័យ​ក្នុងសម័យ ១៩៧៩ ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​សីលធម៌​សង្គម​របស់​មនុស្ស​មួយចំនួន​តូច​បាន​ធ្លាក់​ដុនដាប​ដល់​ថ្នាក់​នេះ ពួកគេ​ព្រោះ​តែ​ប្រាក់​បង់​ខែ​គិត​ជា​ក្បាល​ឡាន ប្រាក់​សូកប៉ាន់ ដែលមាន “​បទដ្ឋាន​” ច្បាស់លាស់​សម្រាប់​រថយន្ត​នី​មួយៗ សូម្បី​តែ​ការ​លើក​បាលី​យ៊ែ​រ ក៏​ត្រូវបាន​កំណត់​ជា​លុយ​ដែរ ។ ល្មម​ហើយ​អស់លោក ឬ​មួយ​ចង់ឲ្យ​ខ្មែរ​ត្រូវ​រង​នូវ​ផលវិបា​ក​តាមរយៈ​ទង្វើ​របស់​អស់លោក​ថ្ងៃនេះ ដែល​ស្តែង​ចេញ​នូវ​រូបភាព​មួយចំនួន​សូម​ផ្ញើ​ជូន​ទុកជាមុន ។​

​ទន្ទឹម​នោះ ខ្ញុំ​ក៏​ចង់​ស្នើ​សុំ​ដល់​ការលើក​ចិត្ត​ដើម្បី​ទម្លាយ​ចេញ​នូវ​រឿងរ៉ាវ​ទាំងអស់ ដូច​បាន​ជំរាបជូន​ខាងលើ ។ ចំពោះមុខ​ខ្ញុំ​សូម​ទម្លាយ​ចេញ​នូវ​រូបភាព និង​ឃ្លីបដ៏​តិចតួច​ក្នុងចំណោ​ម​ឯកសារ​ដែល​ខ្ញុំ​មាន ហើយ​សូម​ពឹងពាក់​គេហទំព័រ cen.com.kh ជួយ​សម្រួល និង​ចុះ​ផ្សាយ ។ ពី​មិត្ត​អ្នកអាន​

 

 

ខ្ញុំជឿថា មានមនុស្សមួយក្តាប់តូចដែលទទួលបានប្រយោជន៍ដ៏ស្តុកស្តម្ភ ប្រហែលជាមិនបានមើលឃើញរបស់ទាំងនេះ ទោះបីជាវាបានបើកកាត់មុខអស់លោករាល់ថ្ងៃក៏ដោយ ៕

spot_img
×