Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប បង្ហាញ​ដំណើរការ បោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជាតិ​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ អ្នកសង្កេតការណ៍ ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ជាតិ និង​អន្តរជាតិ ចូលរួម​ពិនិត្យ​មើល និង​យក​ព័ត៌មាន ក្នុង​ការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ថា នឹង​បង្ហាញ​អំពី​ដំណើរ​កា​រ​បោះពុម្ភ​សន្លឹកឆ្នោត សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ទីតាំង​រោង​ពុ​ម្ភនោះ ស្ថិតនៅ​ផ្ទះ​លេខ​៩ ផ្លូវ​លេខ​៣៤៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នៃ​ការបង្ហាញ​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​នេះ អ្នកនាំពាក្យ​គ​.​ជ​.​ប នឹង​មាន​វត្តមាន​នៅ​ទីនោះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​ផ្សេងៗ របស់​អ្នកចូលរួម​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×