Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រថុយ​ជីវិត​មែន​! ឡើងទៅ​ចំទើត​នឹង​ធ្នឹម​បង្អួច​តម្លើង​ម៉ាស៊ីនត្រជាក់​ដោយ​គ្មាន​ឧបករណ៍​ការពារ​យ៉ាង​នេះ (​មាន​វីដេអូ​)

spot_img

​​វីដេអូ​ដែល​កំពុង​រីក​រាល បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ឡើង​តម្លើង​ម៉ាស៊ីនត្រជាក់ ស្ថិតនៅ​ខាងក្រៅ​នៃ​បង្អួច​ផ្ទះល្វែង​ដ៏​ខ្ពស់​មួយកន្លែង នៅក្នុង​ប្រទេស​ចិន បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​បានឃើញ​ហើយ​ស្រៀវ​សាច់​បុក​ពោះ​ជំនួស​ជាខ្លាំង ។​

​ឃ្លី​ប​វីដេអូ​ដែល​ត្រូវបាន​គេ​ជឿថា​ថត​ដោយ​អ្នក​រួម​ការងារ​ម្នាក់ បានបង្ហាញ​ឲ្យ​ឃើញ​ជាង​ម៉ាស៊ីនត្រជាក់​ម្នាក់ ធ្វើ​សកម្មភាព​តម្លើង​ម៉ាស៊ីនត្រជាក់ នៅ​ខាងក្រៅ​ផ្ទះ​អតិថិជន​ម្នាក់ ដោយ​អង្គុយច្រហោង​នៅលើ​ឆ្នឹម​បង្អួច​ទទឹង​ប្រហែល ៣០ សង់ទីម៉ែត្រ ប៉ុណ្ណោះ ។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ស្រៀវ​ជំនួស​បំផុត គឺ​ត្រង់​ថា បុរស​ដែលមាន​ស្មារតី​រឹងមាំ​រូបនេះ ពុំបាន​ប្រើប្រាស់​ឧបករណ៍​ជំនួយ ដើម្បី​បំពាក់​នឹង​ដងខ្លួន​ការពារ​ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​ណាមួយ​នោះទេ ៕ ឧ​ត្ត​ម​

spot_img
×