Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច សាយ ឈុំ ស្នើ​ឲ្យ​ព្រះសង្ឃ អនុវត្តន៍​ឲ្យបាន​ម៉ឺងម៉ាត់ ចំពោះ​វិន័យ​សង្ឃ និង​ទប់ស្កាត់ ការ​យក​សាសនា ទៅ​អាជីវកម្ម​

spot_img

​ភ្នំពេញ ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍​ស្នើ​ដល់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​និង​សប្បុរជន​

​ជួយ​កសាង​វត្ត​ឲ្យមាន​ការរីកចម្រើន​ទៅ​ទៅទៀ​ត ស្រប​តាម​ការរីកចម្រើន​នៃ​ប្រទេសជាតិ ជាពិសេស​ព្រះសង្ឃ​ ​ត្រូវ​អនុវត្តន៍​ឲ្យបាន​ម៉ឺងម៉ាត់ ចំពោះ​វិន័យ​សង្ឃ និង​ទប់ស្កាត់​ការ​យក​សាសនា ទៅ​អាជីវកម្ម ដែល​នាំឲ្យ​ប៉ះពាល់ ដល់​ជំនឿ​របស់​ប្រជាជន​​ចំពោះ​​ព្រះពុទ្ធសាសនា ។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល ក្នុង​វត្ត​ចំការ​ខ្សាច់​​ស្ថិតនៅ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ដែល​មាន​តម្លៃ​ជាង​៦០​ម៉ឺន​ដុល្លារ ដើម្បី​បំរើ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។​

​សម្តេច​វិបុល​សេនា​ភក្តី បាន​ថ្លែង​ជំរុញ​ឲ្យ​ការកសាង​វត្ត ឲ្យក្លាយ​ជា​មណ្ឌល នៃ​ជីវភាព​ខាង​ស្មារតី ដែល​ចូលរួម​យ៉ាង​សកម្ម​​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ អភិវឌ្ឍន៍​ផ្នែក​វប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និង​សីលធម៌​សង្គម​។ ស្នើ​ដល់​ព្រះ​គ្រប់​អង្គ​និង​​ពុទ្ធបរិស័ទ​ថែរក្សា​សាមគ្គីភាព និង​ភាពសុខដុមរមនា ជាមួយ​សាសនិក​ដទៃទៀត ដែល​មាន​នៅក្នុង​មូលដ្ឋាន របស់​យើង​​ទៅ​តាម​គោល​នយោបាយ សុខដុម​នីយកម្ម​សាសនា របស់​រាជរដ្ឋាភិបាល​។​

​ក្នុង​ពិធី​នេះដែរ លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​​ពី​សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាល និង​មាន​ការចូលរួម​យ៉ាង​សកម្ម​ខ្លាំងក្លា របស់​ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​​បាន​ធ្វើឲ្យ​វិស័យ​ព្រះពុទ្ធសាសនា មាន​ភាព​រីកចម្រើន​ទៅមុខ​គួរឲ្យកត់សម្គាល់​។ រាជធានី​ភ្នំពេញ មាន​វត្ត​អា​រ៉ា​ម​សរុប​ចំនួន​១៤៩​វត្ត​​មាន​ព្រះសង្ឃ​គង់​អាស្រ័យ​ចំនួន​៨១៩៥​អង្គ គណៈកម្មការ​វត្ត​ចំនួន​១០៤៥​នាក់ សីលវន្ត​សីលវតី​ចំនួន​១៥៤៣​នាក់​។​

​លោក​បន្តថា វត្ត​ចំការ​ខ្សាច់ ជា​វត្ត​ក៏​ចំណាស់​មួយ​របស់​កម្ពុជា គឺ​បាន​កសាងឡើង​តាំងពី​ឆ្នាំ​១៥០៤ មកម្ល៉េះ គិត​មកដល់​បច្ចុប្បន្ន នេះ​​មាន​អាយុកាល​៥១៤​ឆ្នាំ​ហើយ ។ សព្វថ្ងៃ វត្ត​ចំការ​ខ្សាច់ ស្ថិតនៅក្នុង​ភូមិ​ម៉ឺ​ន្ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌ​ដ​ង្ក រាជធានី​ភ្នំពេញ​ ​ហើយ​ត្រូវបាន​ព្រះសង្ឃ ពុទ្ធបរិស័ទ បានរួម​គ្នា​អភិវឌ្ឍន៍​វត្ត​នេះ ឲ្យមាន​ការរីកចម្រើន គួរឲ្យគត់សម្គាល់​ ​គឺ​មាន​លក្ខណៈ​សម​ជាទី​សក្ការៈបូជា​រហូតមក​។ ប៉ុន្តែ​នៅ​ចន្លោះ​ឆ្នាំ​១៩៧២ ដល់​១៩៧៩ ទី​វត្ត​នេះ​បាន​ក្លាយទៅជា​ទីតាំង​សមរភូមិ​រវាង​កងទ័ព ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ​លន់នល់ និង​ចលនា​រំដោះ​ជាតិ​ខ្មែរ​ក្រហម​​បាន​បំផ្លាញ​សមិទ្ធផល​នានា ក្នុង​វត្ត​ទាំងស្រុង​។​

​វត្ត​ចំការ​ខ្សាច់ ត្រូវបាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​គោរពបូជា ឡើងវិញ នៅក្នុង​ឆ្នាំ​១៩៨២​។ ចាប់ពី​ឆ្នាំ​១៩៨២ រហូតមក ដល់ពេលនេះ​​មាន​ព្រះចៅអធិការ​ចំនួន​១០​អង្គ​ហើយ​។ បច្ចុប្បន្ននេះ ព្រះ​តេជគុណ ឈឿន ឈូក ជា​ព្រះចៅអធិការ​និង​មាន​ព្រះសង្ឃ​គង់​អាស្រ័យ​ចំនួន​២០​អង្គ​។ ហើយ​សមិទ្ធផល​នានា​ជាច្រើន​ត្រូវបាន​កសាង​សង់ និង​ជួលជុល​ជា​បន្តបន្ទាប់​​ក្នុងនោះ​រួមមាន រោង​ភត្ត បូជណីយដ្ឋាន ព្រះ​ពុទ្ធបដិមា​ស្ពាន់ ឆព្វណ្ណរង្សី រូបសំណាក​ព្រះបាទ​ជយ​វរ្ម័នទី​៧ កសាង​កុដិ​ថ្មី​១​ខ្នង​ចាក់ដី​បំពេញ​ទីធ្លា​វត្ត ចាក់សាប បន្ទប់ទឹក រៀបចំ​សួនច្បារ បង្គោល​ភ្លើង ជីក​អណ្តូងទឹក​៣​កន្លែង ប្រព័ន្ធ​ទឹក​ប្រើប្រាស់​ក្នុង​វត្ត​ ​និង​កសាង​ឧបដ្ឋានសាលា សាលា​ពុទ្ធិកបឋមសិក្សា ដែល​មាន​ទំហំ​បណ្តោយ ប្រវែង​៣០​ម៉ែត្រ ទទឹង​ប្រវែង​២២​ម៉ែត្រ កម្ពស់​២៤​ម៉ែត្រ​ ​ចាប់ផ្តើម​កសាង​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ឆ្នាំ​២០១៤ និង​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៣០​ខែ​ឧសភា ឆ្នាំ​២០១៨​។​

​សមិទ្ធផល​ទាំងអស់នេះ គឺ​បាន​កើតចេញ​ពី​មនុញ្ញ​ផល នៃ​ការអភិវឌ្ឍ​ជាតិ​មាតុភូមិ ដើម្បី​ទ្រទ្រង់​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​​និង​ផ្តើមចេញពី​កម្លាំង​មហា​សាមគ្គី​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​​​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​សប្បុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​៦០៣.១៩០​ដុល្លារ ។​

​ឧបដ្ឋាន​សាលា​និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​ក្នុង​ទី​វត្ត​ចំការ​ខ្សាច់ នឹង​ក្លាយជា​ប្រយោជន៍​សម្រាប់​ព្រះ​ថេរ​នុ​ថេ​ត្ថេ​រៈ​គ្រប់​ព្រះអង្គ​​បំពេញ​សង្ឃកម្ម​តាម​ពុទ្ធោវាទ​និង​ជាទី​សេនាសនៈ​ដ៏​គត់​មត់ សម្រាប់​សីលវន្ត សីលវតី និង​បងប្អូន​ពុទ្ធបរិស័ទ​ទាំងអស់​ ​ប្រណិប័តន៍​ព្រះធម៌ ព្រះ​វិន័យ ទុក​ជា​ធម្មទាន​ដ៏​ល្អ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×