Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្មា​អនាថា​មួយ​ក្បាល​ មិន​ព្រម​ស៊ី​ចំណី​ដែល​គេ​ដាក់ឲ្យស៊ី​លើ​ចានសោះ ទាល់តែ​ខ្ចប់​ក្នុង​ថង់​! ​ស្រី្ត​ម្នាក់​តាម​មើល​វា ទីបំផុត​ទើប​ដឹង​មូលហេតុ (Video inside)

spot_img

​​ស្ត្រី​កូរ៉េខាងត្បូង​ម្នាក់ បានឃើញ​រឿង​ចម្លែក​មួយ ដោយ​គាត់​បាន​ដាក់​ចំណី​លើ​ចាន​ឲ្យ​ឆ្មា​អនាថា​​មួយ​ក្បាល​ស៊ី ប៉ុន្តែ​វា​មិន​ព្រម​ស៊ី​ទាល់តែសោះ ប៉ុន្តែ​នៅពេល​គាត់​ដាក់​ចំណី​ខ្ចប់​ក្នុង​ថង់ វា​ក៏​ពាំរ​ត់ទៅ​​យ៉ាង​លឿន​។ ស្ត្រី​នោះ​មាន​ការចម្លែក​ក្នុង​ចិត្ត ហើយ​ថ្ងៃមួយ​គាត់​តាម​មើល​វា​ជាប់​រហូត ទីបំផុត​ទើប​​ដឹង​ពី​មូលហេតុ​ដែល​វា​មិន​ស៊ី​ចំណី​ដាក់​លើ​ចាន​។​

​នៅ​ក្នុង​វីដេអូ ដែល​បង្ហោះ​ដោយ Youtube channel ឈ្មោះ SBS TV ពួកគេ​បាន​ដាក់ឈ្មោះ​ឆ្មា​​នោះ​ថា Dongsuk និង​បាន​បញ្ជាក់ថា វា​មិន​ព្រម​ស៊ី​ចំណី​នៅលើ​ចាន​សោះ តែ​នៅពេល​ដាក់​ចំណី​​ខ្ចប់​ក្នុង​ថង់ វា​បែរជា​ពាំរ​ត់​ទៅ​យ៉ាង​លឿន​។​

​នៅ​ពេល​ស្ត្រី​តាម​វា​ដល់​កន្លែង ទើប​ដឹង​ច្បាស់​ថា ការពិត​វា​មិន​ព្រម​ស៊ី​អាហារ​ក្នុង​ចាន និង​ពាំ​អាហារ​​ខ្ចប់​ក្នុង​ថង់ គឺ​ដោយសារតែ​វា​ទុក​យក​ទៅឲ្យ​កូនវានៅ​ឯ​ផ្ទះ​ស៊ីសោះ​។​

​បើ​តាម​ការបញ្ជាក់​ក្នុង​វីដេអូ ឆ្មា​នោះ​បាន​កើតកូន ៥​ក្បាល ប៉ុន្តែ​មាន​មួយ​ក្បាល​ប៉ុណ្ណោះ​នៅ​រស់​។ ដោយសារ​តែ​បាត់បង់​កូន ៤​ក្បាល​ដូច្នេះ ទើប​មេ​ឆ្មា​នោះ​ខំ ដើម្បី​ឲ្យ​ប្រាកដថា កូន​មួយ​ក្បាល​របស់​វា​​នៅ​រស់​បាន​ល្អ​។​

​ឥឡូវនេះ ឆ្មា និង​កូន​របស់​វា មិនមែន​អនាថា​ទៀត​ទេ គឺ​មាន​គេ​យក​ពួកវា​ទៅ​ចិញ្ជឹម មើលថែ​យ៉ាង​​ដិតដល់​៕ សុភ័ក្ត្រ

spot_img
×