Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គុយ Makeup សុខៗ ស្រាប់តែ​តាក់ស៊ី​ជួប​គ្រោះថ្នាក់​បុក​គ្នា ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ត្រូវ «​ខ្មៅ​ដៃគូរ​ចិញ្ចើម​» បុក​ទម្លុះ​ភ្នែក​គួរ​ឲ្យ​អាសូរ​! (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បន្ទាប់ពី​រថយន្ត​តាក់ស៊ី​ដែល​នាង​ជិះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​១​គ្រឿង បណ្តាល​ឲ្យ​ខ្មៅ​ដៃគូរ​ចិញ្ចើម​ត្រូវ​ចាក់​ដោត​ជាប់​នឹង​ភ្នែក​ខាងឆ្វេង​របស់​នាង​គួរ​ឲ្យ​អាសូរ ខណៈ​នាង​កំពុងតែ makeup នៅក្នុង​រថយន្ត ។​

​លោក Thanabodee Sabbodi អ្នក​សង្គ្រោះ​ស្ម័គ្រចិត្ត​ម្នាក់ នៅ​កន្លែងកើតហេតុ បាន​ពន្យល់ថា នៅ​ខណៈពេល​នៃ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​នេះ គឺ​ស្រាល​ទេ ប៉ុន្តែ ស្ត្រី​អ្នកដំណើរ​ម្នាក់​ដែល​អង្គុយ​នៅ​កៅអី​ក្រ​យ ត្រូវបាន​ខ្មៅ​ដៃគូរ​ចិញ្ចើម​បុក​ទម្លុះ​ភ្នែក​ឆ្វេង​របស់​គួរ​ឲ្យ​អាណិត​យ៉ាងខ្លាំង ។​

​ហេតុការណ៍​នេះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៥ និង ៣០ នាទី​យប់ ស្ថិតនៅ​ផ្លូវ Din Daeng នៅពេលដែល​ស្ត្រី​ម្នាក់ និង​សាច់ញាតិ​របស់​នាង កំពុងធ្វើដំណើរ​ទៅកាន់​សង្កាត់ Pratunam ក្នុង​ទីក្រុង​បាងកក​, នេះ​បើតាម​សេចក្តីរាយការណ៍​របស់ Sanook ។​

​លោក Thanabodee បាន​ប្រាប់​អ្នកកាសែត​ថា​៖ «​ភ្នែក​របស់​នាង​ពុំ​ហូរឈាម​ច្រើន​ទេ ប៉ុន្តែ ចេញឈាម​ព្រិ​ញៗ​ហូរ​កាត់​ច្រមុះ​របស់​នាង ព្រោះតែ​សរីរាង្គ​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ពេក​» ។​

​វេជ្ជបណ្ឌិត​និយាយថា ស្ថានភាព​របស់​ស្ត្រី​រងគ្រោះ ពុំ​ធ្ងន់ធ្ងរ​នោះទេ ព្រោះថា ខ្មៅ​ដៃ​នោះបាន​ឆ្លងកាត់​ស្រោមភ្នែក ឬ ផ្នែក​ស​នៅ​ភ្នែក ហើយ​ពួកគេ​បាន​គ្រប់គ្រង​ដក​ខ្មៅ​ដៃ​នោះ​ចេញ​ដោយ​សុវត្ថិភាព ។ ហើយ​របួស​របស់​នាង នឹង​រំពឹងថា​នឹង​សះស្បើយ​នៅ​ថ្ងៃ​ឆាប់ៗ​ខាងមុខនេះ ៕ ចន្ទី​

spot_img
×