Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រោះ​តែ​ឪពុក​ម្តាយ​តឹងរឹង​ពេក នារី​ព័រ​ទុយ​ហ្គាល់​ម្នាក់ ទោះបី​មិន​បង្ហាញមុខ​ច្បាស់​ក្តី តែ​តាមរយៈ​រាង និង​ស្បែក​របស់​នាង នាង​លក់​ព្រហ្មចារីយ៍​ដល់ទៅ ១,៣​លាន​ដុល្លារ យក​ធ្វើ​ជា​ដើមទុន​ស្វែងរក​សេរីភាព​របស់​ខ្លួន​

spot_img

Penelope ដែល​សព្វថ្ងៃ​កំពុង​រស់នៅ និង​រៀនសូត្រ​នៅ​សកល​វិទ្យាល័យ​ប៉ារីស ប្រទេស​បារាំង ។ ដោយសារ​មាន​ផ្ទៃមុខ​ស្រស់ស្អាត ព្រមទាំង​រាង​ស្វែល នាង​ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន អញ្ជើញ​ឲ្យធ្វើជា​អ្នក​បង្ហាញ​សម្លៀក​បំពាក់​ក្នុង​របស់​នារី ប៉ុន្តែ​គ្រួសារ​របស់​នាង​មិន​យល់ព្រម​ឲ្យធ្វើ​ការងារ​នេះ​ទេ ។ ស្រី​ស្អាត​រូប​នេះ​ឲ្យដឹងថា គ្រួសារ​របស់​នាង​ពិតជា​តឹងរឹង ហើយ​ពិបាក​យល់ សូម្បី​តែ​ការដែល​នាង​ចង់​បាន​មិត្ត​ប្រុស​ក៏​ត្រូវ​ម្តាយ​ឪពុក​យល់ព្រម​ដែរ ព្រោះតែ​ពួកគាត់​ចង់​ឲ្យ​នាង​ប្រមូលផ្តុំ​ក្នុង​ការរៀនសូត្រ​ប៉ុណ្ណោះ ។​

​នាង​ត្រូវ​ដើរតួ​ជា​កូនស្រី​ម្នាក់​ដែល​ស្តាប់បង្គាប់​ជានិច្ច​ខណៈពេល​ដែល​បង​ប្រុស​របស់​នាង​មាន​សេរីភាព​ធ្វើ​នូវ​អ្វី​ដែល​គេ​ចង់ ។​

Penelope មាន​អារម្មណ៍​ថា គ្មាន​យុត្តិធម៌ ហើយ​នឹង​ធុញទ្រាន់ ហេតុ​នេះ​នាង​បាន​គិត​ដល់​ផែនកា​រលក់ “​ព្រហ្ម​ចារីយ៍​” ដើម្បី​រក​បាន​លុយ​មួយចំនួន រួច​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ណា​ដែល​នាង​ចង់ ។​

​ស្រី​ស្អាត​ចាត់ទុកថា ដំណើរ​ដើរ​ជុំវិញ​ពិភពលោក​វា​នឹង​ជួយ​ឲ្យ​នាង​យល់ដឹង​បាន​រឿងរ៉ាវ​ច្រើន ដែល​វា​ជួយ​ឲ្យ​នាង​មាន​ជម្រើស​ត្រឹម​ត្រូវ​​សម្រាប់​ជីវិត​ខ្លួន​នា​ថ្ងៃ​អនាគត ។ Penelope បាន​ចែករំលែក​ព័ត៌មាន និង​រូបភាព​ឯកជន​របស់​ខ្លួន អម​ដោយ​ខ្លឹមសារ​ផ្សព្វផ្សាយ​ការ​លក់ “​ព្រហ្ម​ចារីយ៍​” នៅ​ខ្លឹប Pure Models ។​

​នាង​មិន​ចង់​ឲ្យ​គ្រួសា​រដឹង ព្រោះ​តែ​ម្តាយ​ឪពុក​តឹងរ៉ឹង​ពេក ហេតុ​នេះ​ក៏​បាន​ធ្វើឲ្យ​ព្រាល​ផ្ទៃមុខ​របស់ខ្លួន ។ យ៉ាងនេះក្តី​ក៏​នៅ​មានសេដ្ឋី​ជាច្រើន​នាក់ ហ៊ាន​ឲ្យ​តម្លៃ​យ៉ាងខ្ពស់ ដើម្បី​ជា​ថ្នូរ​និង​ព្រហ្មចារីយ៍រប​ស់នាង ។​

​ចុង​ក្រោយ​ស្រី​ស្អាត​រូប​នេះ ក៏​សម្រេចចិត្ត​លក់​ភាព​បរិសុទ្ធ​របស់​ខ្លួន​ឲ្យទៅ​មនុស្ស​វ័យ​ចំណាស់​ម្នាក់ ហើយក៏​ជា​អ្នក​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​គឺ ១.០០០.០០០ លាន​ផោន (​ជាង ១,៣​លាន​ដុល្លារ​) ។ ដើម្បី​មិន​ឲ្យ​ខុស​ច្បាប់ Penelope នឹង​ត្រូវ​ជួប​ជាមួយ​អ្នក​ទិញ​ភាព​បរិសុទ្ធ​របស់​នាង​នៅ​អាល្លឺម៉ង់ ស្វីស និង​ហូ​ឡង់ ៕​

spot_img
×