Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិភាព​នៅ​កម្ពុជា​បច្ចុប្បន្ន មិនមែន​ធ្លាក់​ពី​លើ​មេឃ​ទេ​

spot_img

​កំពង់ចាម ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​អំពាវនាវ សូមឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សុខសន្តិភាព ដែល​មាន​ដូច​ពេលបច្ចុប្បន្ន​នេះ ឱ្យបាន​គង់វង្ស​យូរអង្វែង​។​

​ក្នុងឱកាស ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សន្តិភាព ស្ថិរភាព​នយោបាយ ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​រយៈពេល​២០​ជាង​នេះ មិនមែន​ធ្លាក់​មក​ពី​លើ​មេឃ​នោះទេ គឺជា​ការខិតខំ​ប្រឹងប្រែង​លះបង់ ដ៏​ធំធេង​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ សន្តិភាព​មិនមែន​ធ្លាក់​មក​ពី​លើ​មេឃ​ស្រួលៗ បាន​មក​ដោយសារ​ការ​លះបង់​ដោយ​លំបាក របស់​សម្តេច​តេជោ ហ៊ុន សែន ហើយ​បើ​គ្មាន​សន្តិភាព ក៏​គ្មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​តាម​ភូមិ​ឃុំ​ស្រុក​ខេត្ត ដូច្នេះ​សព្វ​ថ្ងៃនេះ​ដែរ​។​

​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ការរក្សា​សន្តិភាព ជា​រឿង​មួយ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​ចូលរួម​ទាំងអស់គ្នា ប្រទេសជាតិ​មាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍ ហើយ​ការអភិវឌ្ឍ​នេះ គឺ​ដើម្បី​ជាតិ​ខ្មែរ​យើង​ទាំងមូល មិនមែន​ដើម្បី​បុគ្គល​តែ​ម្នាក់​នោះ​ទេ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់​ថា ការអំពាវនាវ​របស់​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ដែល​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ជា​អំពើ​ក្បត់​ប្រជាជន និង​ក្បត់ជាតិ​ដ៏​ធ្ងន់ធ្ងរ និង​មិន​អាច​លើកលែង​ឱ្យ​បាន ព្រោះ​ការបោះឆ្នោត វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការជ្រើសរើស​មេដឹកនាំ ដែល​ពួកគាត់​ពេញចិត្ត មិន​អាច​មាន​នរណា​ប៉ះពាល់​សិទ្ធិ​នេះ បាន​នោះ​ទេ​។​

​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា សព្វថ្ងៃ​អតីត​បក្សប្រឆាំង​គេ អំពាវនាវ​កុំ​ឱ្យ​ទៅ​បោះឆ្នោត នេះ​ជា​អំពើ​ក្បត់ប្រជាជន មូលហេតុ​ដោយសារ​សិទ្ធិ​បោះឆ្នោត​ជា​សិទ្ធិ​របស់​ប្រជាជន​ម្នាក់ៗ ពុំ​អាច​មាន​នរណា​ប៉ះពាល់​បានទេ ជា​សិទ្ធិ​របស់​ប្រជាជន ដើម្បី​ជ្រើស​អ្នក​ដឹកនាំ​ល្អ អ្នកដឹកនាំ​គិត​អំពី​ការកសាង​ជាតិ អំពី​សន្តិភាព​។ ដូចនេះ​មិនឱ្យ​ប្រជាជន ទៅ​បោះឆ្នោត​មានន័យ​ថា​ប្រឆាំង និង​ប្រជាជន ក្បត់​ប្រជាជន ហើយ​សព្វ​ថ្ងៃ​គេ​ដើរ​ឃោសនា នៅ​ក្រៅ​ប្រទេស​ចង់​មក​បោះឆ្នោត​វិញ​។ យើង​មិន​មាន​ហាម ដោយ​អត់​គោលការណ៍​អត់​ច្បាប់​ទេ ដោយសារ​អតីត​បក្សប្រឆាំង​នេះ ចង់​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ឡើង​កាន់​អំណាច​ដោយ​បដិវត្តន៍​ពណ៌​។ បដិវត្តន៍​ពណ៌​នេះ គឺធ្វើឡើង​បះបោរ​ដោយ​អាវុធ ប្រឆាំង​ដោយ​កម្រោល​ឃោរឃៅ ដើម្បី​ទម្លាក់​រាជរដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​ខ្លួន​បាន​ឡើង​កាន់​អំណាច​ដែល​ខុសច្បាប់​។​

​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជសារ​អំពាវនាវ ឱ្យ​ប្រជាជន ឱ្យ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​កុំ​ញញើត ញញើម​គ្មាន​អ្នកណា​បង្ខំ គ្មាន​អ្នកណា​ធ្វើ​អី​នោះទេ ប៉ុន្តែ​បែរជា​អតីត​មេ​បក្ស​ប្រឆាំង ទណ្ឌិត សម ររ​ង្ស៊ី បាន​ប្រឆាំង​នឹង​ព្រះរាជសារ​របស់ ព្រះមហាក្សត្រ​ទៅ​ទៀត ហើយ​ហ៊ាន​ប្រមាថ​មើលងាយ​ព្រះមហាក្សត្រ យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ទៀត គឺ​មុនដំបូង​ចោទថា ព្រះមហាក្សត្រ​ធ្វើ​នឹង (​ព្រះរាជសារ​) ក្លែងក្លាយ បន្ទាប់​មក​ជន​អគតិ​រូបនេះ បែរជា​ចោទ​ថា​ព្រះរាជសារ​នេះ ធ្វើឡើង​ដោយ​សារ​មាន​ការគាបសង្កត់ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ទៅវិញ ទាំងនេះ​បង្ហាញឱ្យឃើញថា​ទណ្ឌិត សម រង្ស៊ី បាន​ចេតនា​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ ដែល​មិន​អាច​លើក​លែ​ក​ទោស​បាន​ឡើយ​។​

​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ផ្តាំផ្ញើ​ទៅ​ទណ្ឌិត សម រង្ស៊ី ឱ្យដឹង​ច្បាស់​ថា អង្គ​ព្រះមហាក្សត្រ​គ្មាន​ជនណាម្នាក់ ឬ​ក្រុម​ណាមួយ​មក​បញ្ជា ឬ​គាបសង្កត់​ទ្រង់​បាន​នោះ​ឡើង ដូច្នេះ​សូម​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ទូទាំង​ប្រទេស កុំ​ស្តាប់​ការ​ញុះញង់​បំភ្លើស​ការពិត គ្មាន​ដឹង​ខ្យល់​អ្វី​សូម្បី​តែ​បន្តិច ពី​សំណាក់​ជន​ក្បត់ជាតិ​រូបនេះ​។ ថ្មីៗ​នេះ ទណ្ឌិត សម រង្ស៊ី បាន​ដើរ​ឃោសនា​ថា ព្រះមហាក្សត្រ ជា​ចំណាប់ខ្មាំង​របស់​សម្តេច​តេជោ ហ៊ុន សែន បន្ថែមទៀត​។ ដូច្នេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ជន​ទុច្ចរិត​នេះ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ដោយ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌ មិន​ត្រឹមតែ​ក្បត់​ប្រជាជន មិន​ឱ្យ​ទៅ​បោះឆ្នោត​នោះទេ ថែម​ទាំង​ក្បត់​ព្រះមហាក្សត្រ​ទៀត​។ ដូច្នេះ​អតីត​បក្សប្រឆាំង​រូបនេះ គឺ​មាន​ទោស​ធ្ងន់ធ្ងរ​ណាស់ ហើយ​មួយទៀត​អ្វី​ដែល​សំខាន់​លើសពីនេះ​ទៀត បាន​បង្ហាញ​ឱ្យឃើញ​ថា​ការ​ក្បត់ជាតិ ដ៏​ឆ្កួត​លីលា​ជន​អគតិ​នេះ គឺ​បាន​លួច​ចុះហត្ថលេខា​កាត់​ដី​៤​ខេត្ត​របស់​កម្ពុជា ឱ្យទៅ​ជនជាតិ​ភាគតិត​វៀតណាម ម៉ុង​តេ​ញ៉ា ឬ​ដេកា នៅពេល​ដែល​ខ្លួន​បាន​ឡើង​កាន់​អំណាច ប្រសិន​បើ​រាប់​ពី​ទង្វើ​ក្បត់ជាតិ​របស់​ទណ្ឌិត សម រង្ស៊ី វិញ​សឹងតែ​រាប់​មិន​អស់​នោះ​ឡើយ ខេត្ត​ទាំង​៤​នេះ​រួមមាន​៖ ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​។​

​ឧបនាយករដ្ឋមន្ត្រី បាន​ចោទសួរ​ជា​ចម្ងល់​ថា តើ​ទណ្ឌិត សម រង្ស៊ី អាច​អនុញ្ញាត​ឱ្យ​ដឹកនាំ​ប្រទេស​បាន ឬទេ ដែល​មាន​ដីកា​របស់​តុលាការ នៅ​ជាប់​ខ្លួន​នោះ នៅពេល​ដែល​ប្រជាជន​ខ្មែរ ត្រូវបាន​ពួក​ខ្មែរក្រហម​កាប់សម្លាប់​រាប់លាននាក់ អត់​ទឹក អត់បាយ ជន​ក្បត់ជាតិ​នេះ រស់​នៅលើ​ទឹកដី​បារាំង សើច​សប្បាយ ដល់​ពេល​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ប្រទេស​មាន​សន្តិភាព​ជននេះ បាន​ចូលមក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ហើយ​ស្រែក​ថា ខ្លួន​បាន​តស៊ូ អស់​រយៈពេល​២៥​ឆ្នាំ​ទៅ​វិញ​។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ពិចារណា​ទាំងអស់គ្នា តើ​ជន​ក្បត់ជាតិ​នេះ បាន​តស៊ូ​នៅ​កន្លែង​ណា​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×