Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្កោលទោស​យ៉ាង​ដាច់អហង្កា ចំពោះ​សហរដ្ឋអាមេរិក ដែល​ដាក់​ទណ្ឌកម្ម លើ​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង​

spot_img

​ភ្នំពេញ​៖ ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្ទាន់​មួយ ដោយ​ប្រកាស​ថ្កោលទោស យ៉ាង​ដាច់អហង្កា ចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក ដែល​ដាក់​ទណ្ឌកម្ម លើ​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាកា​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​។​

​សេចក្តីថ្លែងការណ៍​របស់​ខុទ្ទកាល័យ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​សរសេរ​បញ្ជាក់ថា អ្វី​ដែល​អាមេរិក​ធ្វើ​នេះ គឺជា​ការបំពាន​អធិបតេយ្យ នៃ​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិតនៅក្រោម​ច្បាប់ របស់​សហរដ្ឋ​អាមេរិក​ឡើយ និង​សូម​រិះគន់​ដោយ​ត្រង់ៗ ចំពោះ​វិធានការ​ដោយ​ខ្វះ​វិចារណញ្ញាណ និង​ជា​អំពើ​បំពាន​ទាំង​កម្រោល​ឥត​អៀនខ្មាស់ របស់​សហរដ្ឋអាមេរិក​មួយ​នេះ​។ សូម​អាន​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីថ្លែងការណ៍​៖

​សេចក្តីថ្លែងការណ៍​របស់​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៖ កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក បាន​ចេញ​នូវ​សេចក្តីសម្រេច​មួយ ដាក់​ពហិកា​មក​លើ​រូប លោក នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​អង្គរក្ស​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចោទប្រកាន់​ពីបទ រំលោភ​សិទ្ធិមនុស្ស ហើយ​អាមេរិក នឹង​មិន​ផ្តល់​ទិដ្ឋាការ​ឱ្យ​ចូល​ទៅ​កាន់ សហរដ្ឋ​អាមេរិក ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ទៀត​។​

​ខុទ្ទកាល័យ​របស់​សម្តេច​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​វិធានការ​របស់​អាមេរិក​នេះ ដែល​ធ្វើ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន មក​លើ​រូប លោក នាយ​ឧត្តមសេនីយ ហ៊ីង ប៊ុន​ហៀ​ង ថែម​ជា​អ្នក​ប្រតិបត្តិ​ច្បាប់​ដ៏​ហ្មត់ចត់ និង​ជា​អ្នក​អនុវត្តន៍​កាតព្វកិច្ច​ដ៏​ថ្លៃថ្នូរ នៅក្នុង​ការការពារ​ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​កម្ពុជា ដែល​ស្ថានភាព​នេះ​កំពុងតែ​រីកចម្រើន​ជា​ទី​គាប់ប្រសើរ​។​

​អ្វី​ដែល​អាមេរិក​ធ្វើ​នេះ គឺជា​ការបំពាន​អធិបតេយ្យ នៃ​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិតនៅក្រោម​ច្បាប់ របស់​សហរដ្ឋ​អាមេរិក​ឡើយ​។ ហើយ​ម្យ៉ាងទៀត គួរតែ​សួរ​ទៅ​អាមេរិក​វិញ​ដែរ​ថា ចុះ​ការ​ដែល​កងទ័ព​អាមេរិក មក​សម្លាប់​ជនជាតិ​កម្ពុជា រាប់លាន​នាក់​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដែល​គ្រាប់បែក​នៅ​តែ​រក​ឃើញ រហូតមក​ដល់​សព្វ​ថ្ងៃ​នោះ តើ​នេះ​មិនមែន​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​អាមេរិក​ទេ​ឬ​។​

​ខុទ្ទកាល័យ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​រិះគន់​ដោយ​ត្រង់ៗ​ចំពោះ​វិធានការ ដោយ​ខ្វះ​វិចារណញ្ញាណ និង​ជា​អំពើ​បំពាន​ទាំង​កម្រោង ឥត​អៀនខ្មាស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×