Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​បញ្ចុះសព​ឪពុក​ក្នុង​រថយន្ត BMW ថ្មីស្រឡាង ដោយសារ​ពេល​ឪពុក​នៅរស់​ពុំទាន់​បាន​ទិញ​ជូន​គាត់​

spot_img

​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ថ្មីៗ​នេះ បាន​បញ្ចុះសព​ឪពុក​របស់​ខ្លួន​ក្នុង​រថយន្ត BMW ថ្មី​មួយ​គ្រឿង ជំនួស​ឲ្យ​ក្តារ​មឈូស​ធម្មតា ដោយសារ​ថា ពេល​នៅរស់​ឪពុក​របស់​គាត់​តែង​ស្រមៃ ចង់​បាន​រថយន្ត BMW មួយ​គ្រឿង​ជិះ តែ​គាត់​ពុំ​ទាន់​ទិញ​ជូន​ឪពុក​ទាន់ពេល ។​

​បានដឹងថា កូនប្រុស “​ក​ត្ត​ញូ​” រូប​នេះ​មានឈ្មោះ​ថា Azubuike ។ ក្រោយ​ពេល​ឪពុក​ស្លាប់​ដោយ​វ័យ​ជរា​នៅ​ភូមិ​ដាច់ស្រយាល​មួយ​នៅ​នី​ហ្សេ​រី​យ៉ា , Azubuike បាន​ប្រញាប់​ទៅកាន់​ហាង​លក់​ឡាន ដើម្បី​ទិញ​រថយន្ត​ថ្មីស្រឡាង​មួយគ្រឿង​ជូន​ឪពុក ក្នុងតម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ ទុក​ដូចជា​កាដូ​នាំ​ឪពុក​ទៅ​ពិភពថ្មី ។​

​ទង្វើ​របស់​កូនប្រុស “​ក​ត្ត​ញូ​” រូប​នេះ​ភ្លាមៗ​នោះ​បាន​ទទួល​ទាំង​ពាក្យ​សរសើរ និង​រិះគន់​ពី​មនុស្ស​ជាច្រើន ។ ទន្ទឹម​នឹង​មាន​អ្នក​សរសើរ Azubuike ថា​ជា​កូន​ដ៏​ក​ត្ត​ញូ ក៏​មាន​អ្នក​រិះគន់​ពី​ភាព​ខ្ជះខ្ជាយ​របស់គាត់ ដោយ​ចាត់ទុកថា “​ប្រសិន​អ្នកមាន​ប្រាក់​ចូរ​ទិញ​របស់​ឲ្យ​ឪពុក​ម្តាយ​ពេល​គាត់​នៅរស់ ពេល​គាត់​ស្លាប់បាត់​ទៅ​ហើយ ទោះ​របស់​មាន​តម្លៃ​អ្វី​ក៏​គ្មាន​ន័យ​សម្រាប់​គាត់​ដែរ​” ។​

​នេះ​ពុំមែន​ជា​លើកដំបូង​មាន​សាកសព​មនុស្ស​ត្រូវបាន​បញ្ចុះ​ក្នុង​រថយន្ត​ឡើយ ។ នៅ​ឆ្នាំ ២០១៥ មហា​សេដ្ឋីនី​ហ្សេ​រី​យ៉ា​មួយរូប​ក៏​បាន​បញ្ចុះសព​ម្តាយ​របស់​ខ្លួន​ក្នុង​រថយន្ត Hummer ថ្មីស្រឡាង​មួយគ្រឿង ។ ហើយ​កាលពី​ដើមខែ​នេះ នៅ​ប្រទេស​ចិន សព​បុរស​ម្នាក់​ក៏​ត្រូវ​បាន​កូនចៅ​បញ្ចុះ​ក្នុង​រថយន្ត Huyn Dai ចាស់​មួយ​គ្រឿង ដោយសារ​នេះ​ជា​បំណងប្រាថ្នា មុនពេល​ស្លាប់​របស់​លោក ៕ លី​សា​

spot_img
×