Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការស្វែងរក​លាភ​ពី​ចម្ងាយ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យបាន​ច្រើន សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ មិនបាន​សម្រេច​បំណងប្រាថ្នា តែ​នៅ​មាន​អ្នក​ជួយ​យកអាសា​ដោះស្រាយ​បញ្ហា​ដែល​នៅ​រាំងស្ទះ ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​លួច​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន​ពុំមាន​ជួប​ការលំបាក ឬ​បញ្ហា​ប្រឈម​ណាមួយ​ឡើយ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់​គ្នា​សិន មុន​សម្រេច​បោះទុន​វិនិយោគ​ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ​អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​រោង ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្តទៅ ដោយ​ឧបសគ្គ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា មិនល្អ មិន​ត្រូវ​បង្កើត​ថែម​សម្ពាធ​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ ធ្លាក់ចុះ ចំណូល​ខ្សត់ខ្សោយ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ដែល​នឹង​នាំឲ្យ​ជួប​ការខកចិត្ត ។​

​ឆ្នាំ​មមី ៖ ការងារ ថ្ងៃនេះ​គ្រប់យ៉ាង​សុទ្ធតែ​ល្អ ត្រូវបាន​ថ្នាក់លើ​កោតសរសើរ ។ លុយកាក់ ទុកដាក់​របស់ទ្រព្យ​លុយកាក់​ឲ្យ​ប្រយ័ត្នប្រយែង​បញ្ចៀស​ត្រូវ​បាត់បង់​ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ ស្ថិរភាព​មិន​កើត​មាន​រឿង​អ្វី​គួរឲ្យ​បារម្ភ​ឡើយ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់​អ្នក ។ មនោសញ្ចេតនា ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា ឬ​ការ​ចែកផ្លូវ​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្តាប់​យោបល់​អ្នក​ជុំវិញខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ មុន​ទិញ​របស់​អ្វី​គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ ។ មនោសញ្ចេតនា ដើម្បី​ឲ្យ​ស្នេហា​នៅ​គង់វង្ស​យូរអង្វែង​អ្នក​ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ។​

​ឆ្នាំ​រកា ៖ ការងារ ល្អ​គ្រប់យ៉ាង​វិវឌ្ឍន៍​ទៅ​តាម​គម្រោងការ ។ លុយកាក់ ធម្មតា ពុំ​មាន​អ្វី​លេចធ្លោ ។ មនោសញ្ចេតនា គួរ​មាន​ឥរិយាបថ និង​សម្តី​ផ្អែមល្ហែម​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ជា​ថ្ងៃ​អាក្រក់ មិនគួរ​បញ្ចេញ​ប្រាក់​វិនិយោគ​រកស៊ី ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ។​

​ឆ្នាំ​កុរ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន អាច​ឲ្យ​អ្នក​ចាប់​យក​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឈាន​ឡើង​កាន់តែ​ខ្ពស់ ។ លុយកាក់ រីកចម្រើន អាច​វិនិយោគ​ម្នាក់ឯង​ជោគជ័យ​។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕​

spot_img
×