Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​-​កាណាដា និង​ម៉ិចស៊ិក ជាប់​ជា​ម្ចាស់ផ្ទះ​រៀបចំ​បាល់ទាត់​ពិភពលោក​ ២០២៦

spot_img

​បេក្ខភាព​អាមេរិក​ខាងជើង (​ដែល​មាន​បី​ប្រទេស ៖​អាមេរិក កាណ​ដា និង​ម៉ិចស៊ិក​) ឬ​បេក្ខភាព Unired ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក ហៅ​កាត់​ថា FIFA បោះឆ្នោត​ជ្រើសតាំង នៅ​ថ្ងៃ​ពុធ​ទី ១៣​មិថុនា នៅ​ក្រុង​ម៉ូស្គូ ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​ពានរង្វាន់​ពិភពលោក នៅ​ឆ្នាំ​២០២៦​។ នេះ​ជា​លទ្ធផល​ដែល​គ្មាន​បង្កប់​ការភ្ញាក់ផ្អើល​ទេ ! ម៉ារ៉ុក ដែល​បាន​ដាក់​បេក្ខភាព​ជា​លើក​ទី​៥ បានទទួល​សំឡេង​គាំទ្រ​តិចតួច​ណាស់​។​

​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​សហព័ន្ធ​បាល់ទាត់​ពិភពលោក ធ្វើ​ការជ្រើសរើស​បេក្ខជន តាមរយៈ​ការបោះឆ្នោត​សកល ដោយ​មាន​ការចូលរួម​ពី​សំណាក់​សមាជិក​សហព័ន្ធ​ទាំងអស់ ចំនួន​២០៧​នាក់ ! មិនមែន​ត្រឹមតែ​ជាង​២០​នាក់ ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ដូច​មុន​ទេ​។​

​ជា​លទ្ធផល បេក្ខភាព​អាមេរិក​ខាងជើង បានឈ្នះ​នាំមុខ តាំង​ពី​ជុំទីមួយ ដោយ​មាន​សំឡេង​គាំទ្រ​ដល់​១៣៤​សំឡេង (៦៧%) ទល់ ៦៥ (៣៣%) សំឡេង​ចំពោះ​បេក្ខភាព​ម៉ារ៉ុក និង​មាន​តែ​សំឡេង​អនុប្បវាទ​តែមួយ​។​

spot_img
×