Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថពាសដែក និង​ទាហាន​រុស្ស៊ី​ឡោមព័ទ្ធ​កន្លែង​ស្នាក់នៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស

spot_img

ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​ទៅ​ដល់​ប្រទេស​រុស្ស៊ី ដើម្បី​ចូលរួម World Cup ២០១៨ ហើយ​ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី ការពារ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត ដោយ​ប្រើប្រាស់​រថពាសដែក​ជាច្រើន​គ្រឿង និង​រាយរង​បង​ដែកថែប​ព័ទ្ធ​ជិត​តែម្តង ។​

​ត្រូវបាន​ពលទាហាន​ចាត់​បញ្ជូន​ទៅកាន់ Repino ដើម្បី​ការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។​

​បណ្តាញ​សន្តិសុខ​នៅ​ធ្វើ​ជារ​បង​ការពារ​ពី​ខាងក្រៅ ។​

​ប្រព័ន្ធ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ForRest Mix នៅ​តំបន់ Repino មាន​ចម្ងាយ​ពី St Petersburg ប្រមាណ ៣០​គីឡូម៉ែត្រ ដែល​ត្រូវបាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជ្រើសរើស​ជា​កន្លែង​ស្នាក់នៅ​ក្នុង​អំឡុង​ចូលរួម​ជុំ​ផ្តាច់ព្រ័ត្រ World Cup នៅ​ឆ្នាំ​នេះ ។​

​រដ្ឋាភិបាល​រុស្ស៊ី​បាន​ចាត់​កម្លាំង​ចម្រុះ​ប្រមាណ ១ វរៈ​សេនា​ធំ ព្រមទាំង​រថពាសដែក​ដើម្បី​ធ្វើការ​ល្បាត​ការពារ​ធានា​សុវត្ថិភាព ១០០% ចំពោះ​បណ្តា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ។​

​រថពាសដែក​មាន​វត្ត​មាន​នៅ​ជុំវិញ​ផ្ទាំង​តំបន់​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ។​

​សមត្ថកិច្ច​រុស្ស៊ី​ពុំ​បាន​បញ្ជាក់​ឲ្យដឹង​ពី​មូលហេតុ​ដែល​មាន​ការបង្កើន​កិច្ចការពារ​ពិសេស​ចាប់ពី​ពេល​ក្រុម​អង់គ្លេស ចុះ​ពី​យន្តហោះ​មក​ម្លេះ ។ គេ​គ្រាន់តែ​ដឹងថា ប្រតិភូ​ដឹកនាំ​របស់​អង់គ្លេស បាន​សំណូមពរ​ឲ្យ​សង់​របង​ដែល​មានក​ម្ព​ស់​ដល់​ទៅ ៣,៩​ម៉ែត្រ ដើម្បី​ទប់ស្កាត់​ការ​បែកធ្លាយ​យុទ្ធវិធី​នៃ​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​នេះ ៕ សូ​យ​ន​

spot_img
×