Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​អនុម័ត​គ្រោង​ការសាងសង់​ផ្លូវ​ដែក​ពី​កើត​ទៅ​លិច​ប្រទេស​ខ្លួន​

spot_img

​គណៈ​រដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​ទី ១៣ ខែមិថុនា បានអនុម័ត​សំណើរ​សាងសង់​ផ្លូវ​ដែក ពី​ខេត្ត Tak ទៅកាន់​ខេត្ត Nakhon Phanom ។​

​នេះ​គឺជា​គ្រោង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គ្រោងការ​ខ្សែក្រវ៉ាត់ កើត​-​លិច ។​

ខ្សែ​រថភ្លើង​មួយ​នៅ​ប្រទេស​ថៃ ។​

​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​យោធា​ថៃ ឧត្តមសេនីយ៍ Sansern Kaewkamnerd ឲ្យដឹងថា គ្រោង​ការអភិវឌ្ឍន៍​ផ្លូវដែក Tak-Nakhon Phanom មាន​ចម្ងាយ ៩០២​គីឡូម៉ែត្រ ។ ចំណុច​ចាប់ផ្តើម​ពី​ចំណុច Mae Sot ខេត្ត Tak រួច​ត​ភ្ជាប់​ជាមួយ Kamphaeng Phet , Nakhon Sawan និង Khon Kaen ឆ្ពោះទៅ​ដល់ Nakhon Phanom ។

​គ្រោងការ​ធំ​មួយ​នេះ ត្រូវបាន​បំបែកចេញ​ជា​គ្រោងការ​តូចៗ​៣ ពី Tak-Nakhon Sawan មាន​ចម្ងាយ​ផ្លូវ ២៥០​គីឡូម៉ែត្រ រួច​ពី Nakhonsawan-Khon Kaen ២៩១​គីឡូម៉ែត្រ ហើយ​ពី Khon Kaen-Nakhon Phanom 355 គីឡូម៉ែត្រ ។ ចំណាយ​ត្រូវ​បាន​យក​រ៉ាប់រង​ដោយ​ថវិកា​ជាតិ​ឆ្នាំ ២០១៩ គេ​នៅ​ពុំ​ទាន់​ប៉ាន់ស្មាន​អំពី​ចំណាយ​សរុប នៃ​គ្រោងការ​នេះ​នៅឡើយ​ទេ ដោយហេតុ​ថា គេ​កំពុង​សិក្សា​នឹង​ជម្រើស​យក​ផែនការ​អនុវត្ត​ពី​គ្រោងការ​ទាំងឡាយ ៕ សូ​យ​ន​

spot_img
×