Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​ទូក​នៅ​ឥណ្ឌូណេស៊ី បណ្តាលឲ្យ​មនុស្ស​រាប់សិប​នាក់​ស្លាប់​នា​ឱកាស​បុណ្យ Eid Al-Fit

spot_img

​ក្រុម​អ្នកដំណើរ​ចុះ​ពី​កប៉ាល់​ធំ​នៅ Surabaya ភាគ​ខាងកើត Java កាលពី​ថ្ងៃ​ទី ១១ ខែមិថុនា ដើម្បី​មក​ចូលរួម​បុណ្យ Eid Al-Fit

​រដ្ឋការ​ឥណ្ឌូណេស៊ី​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី ១៣ ខែមិថុនា ឲ្យដឹងថា មនុស្ស​យ៉ាង​តិច ១៣​នាក់ បាន​ស្លាប់​ក្រោយ​ពី​ទូក​ដឹក​ភ្ញៀវ​មួយ​បាន​ក្រឡាប់​នៅ​ឯ​តំបន់​សមុទ្រ​ជិត​កោះ Sulawesi ។​

​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រចាំ​តំបន់​ឲ្យដឹងថា អ្នកដំណើរ​មាន​អ្នករបួស ២៤ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ក៏​ប្រហែល​អ្នក​បាត់​ខ្លួន​មិន​តិច​នាក់​ទេ ។​

​ទូក​ឈើ​ដែល​ដឹក​អ្នកដំណើរ​ពេញ ហើយ​ធ្វើ​ដំណើរ​ពី Makassar នៃ​ខេត្ត Sulawesi ខាងត្បូង ឆ្ពោះទៅ​កាន់​កោះ​លំហែ​កម្សាន្ត Barrang Lompo ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​នៃ​ទីក្រុង​នេះ ។​

​ពេល​កំពុង​ធ្វើដំណើរ​ដោយ​ធាតុអាកាស​អាក្រក់ ហើយ​មាន​រលក​ធំៗ​បាន​បោក​ធ្វើឲ្យ​ទូក​នេះ​ក្រឡាប់ ។ ប៉ូលិស​ក៏​បាន​បញ្ជាក់​ប្រាប់ថា ទូក​នេះ​ពិតជា​មាន​ផ្ទុក​មនុស្ស​ហួសកំណត់ ។ យ៉ាងនេះក្តី​ក៏​គេ​នឹង​បើ​កការស៊ើបអង្កេត​រក​មូល​ហេតុ​ឲ្យបាន​ច្បាស់លាស់ ។​

​តាម​តួលេខ​ស្ថិតិ​ក្នុង​ឱកាស​បុណ្យ Eid Al-Fit នេះ​មាន​មនុស្ស​ប្រមាណ ៣២ លាន​នាក់ នៅ​ឥណ្ឌូណេស៊ី​បាន​ធ្វើដំណើរ​តាម​មធ្យោបាយ​ទូក​កាណូត ព្រោះ​នៅ​ប្រទេស​នោះ​ពលរដ្ឋ​រស់​នៅលើ​កោះ​ប្រមាណ ១៧.០០០​នាក់ ៕ សូ​យ​ន​

spot_img
×