Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​សង្ឃឹមថា កូរ៉េ​ខាងជើង​នឹង​រំសាយ​នុយក្លេអ៊ែរ​មួយផ្នែកធំ ក្នុងអំឡុងពេល ២​ឆ្នាំ​កន្លះ ខាងមុខនេះ​

spot_img

​ប្រមុខ​ការទូត Mike Pompeo កាលពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា​នេះ​និយាយថា អាមេរិក​សង្ឃឹមថា កូរ៉េខាងជើង​អាច​រំសាយ​នុយក្លេអ៊ែ​រ”​មួយផ្នែកធំ​” ក្នុងអំឡុងពេល ២​ឆ្នាំ កន្លះ​ខាងមុខ​។​

​កូរ៉េខាងជើង បំផ្លាញ​ទីលាន​សាកល្បង​នុយក្លេអ៊ែរ Punggye-ri កាលពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា ។

​សេចក្តីប្រកាស​នេះ ត្រូវបាន​លើក​ឡើង​បន្ទាប់ពី​ជំនួប​កំពូល​រវាង​អាមេរិក​-​កូរ៉េខាងជើង នៅ​សិង្ហ​បុរី​បានបញ្ចប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។

​ប្រមុខ​ការទូត​អាមេរិក ក៏​បាន​បង្ហើប​អំពី​សេចក្តីថ្លែងការណ៍​រួម​រវាង​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង មិន​រួមបញ្ចូល​នូវ​អ្វីៗ​ទាំងអស់ ដែល​ត្រូវបាន​ភាគី​ទាំងសងខាង​ឯកភាពគ្នា​ឡើយ ។ ប្រការ​នេះ​ក៏​មានន័យថា នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត និង​ត្រូវ​ធ្វើ​មុន​ពេល​ភាគី​ទាំងសងខាង​វិលត្រឡប់​មក​តុ​ចរចា​ជា​បន្ទាប់ ។​

​ទន្ទឹម​នោះ​លោក Pompeo ក៏​បាន​សម្តែង​ជំនឿ​ទុកចិត្ត​ថា អាមេរិក​នឹង​ចាប់ផ្តើម​ជំនួប​បន្តទៀត​ជាមួយ​កូរ៉េ​ខាងជើង ។ នៅ​អំឡុង “​សប្តាហ៍​ក្រោយ​” ។​

​យ៉ាងនេះក្តី លោក​ក៏​បាន​ព្រមាន​ជា​មុន​ថា ប្រធានាធិបតី​ត្រាំ​អាច​នឹង​ត​ភ្ជាប់​សមយុទ្ធ​ជាមួយនឹង​កូរ៉េខាងត្បូង​ឡើងវិញ ប្រសិនបើ​កូរ៉េខាងជើង​មិន​បង្ហាញ​សុ​ឆន្ទៈ​ក្នុង​ការចរចា​ទេនោះ ។​

​នៅ​ថ្ងៃ​ដដែល​នេះ តាមរយៈ​បណ្តាញ​សង្គម Twitter ប្រធានាធិបតី​ដូណាល់ ត្រាំ ប្រកាសថា ៖ “​បច្ចុប្បន្ន​លែង​មាន​គ្រោះ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង​ទៀតហើយ ហើយ​មនុស្ស​គ្រប់រូប​អាច​ទទួល​អារម្មណ៍​ថា មាន​សុវត្ថិភាព​ជាង​មុន ៕ សូ​យ​ន

spot_img
×