Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបញ្ឈប់​ការយក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ មក​កែច្នៃ​ប្រើប្រាស់​ធ្វើ​ជា​ជួង នៅ​តាម​សាលារៀន​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​លោក​ហង់​ជួន ណារ៉ុន ជា​រដ្ឋមន្ត្រី បាន ណែនាំ​អោយ​បញ្ឈប់​ការយក​គ្រប់​យុទ្ធភណ្ឌ​មិន​​ទាន់​​ផ្ទុះ​​មក​កែច្នៃ​ប្រើប្រាស់​ធ្វើ​ជា​ជួង​ក្នុង​សាលារៀន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជា​យថាហេតុ​ណាមួយ​ដល់​កុមារ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា តាមរយៈ​ការណែនាំ​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ទោះ​បី​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ស្ថិតក្នុង​សភាព​ល្អ​ស្អាត ឬ​ខូចខាត​ទ្រង់ទ្រាយ​ដើម​ក៏ដោយ ក៏​នៅតែ​អាច​ផ្ទុះ​នឹង​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​គ្រប់​ពេលវេលា នៅពេលដែល​មាន​នរណា​ម្នាក់​យក​ដំ កែច្នៃ ឬ​គ្រវែង​លេង​ជា​ដើម​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

 

spot_img
×