Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៨៣​ប្រទេស បោះឆ្នោត​ឱ្យ​កម្ពុជា ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) របស់​អង្គការសហប្រជាជាតិ សម្រាប់​អណត្តិ​មួយឆ្នាំ​២០១៩

spot_img

ភ្នំពេញ ​៖ រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ជូន​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​១៨៣ ដែល​បាន​បោះឆ្នោត​គាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​តួនាទី​ដ៏​សំខាន់​នេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​។​

​ក្រសួង​ការបរទេស​បានឲ្យដឹងថា ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) របស់​អង្គការសហប្រជាជាតិ សម្រាប់​អណត្តិ​មួយឆ្នាំ (២០១៩) ដោយ​សំឡេង​គាំទ្រ ចំនួន​១៨៣ លើ​១៨៨ ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាល​មហាសន្និបាត នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នា​ទីក្រុង​ញ៉ូយ​ក​។​

​ក្រសួងការបរទេស បានប្រកាស ឲ្យដឹងថា នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ថ្មី​មួយទៀត របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការលើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ បន្ទាប់​ពី​កម្ពុជា ត្រូវបាន​ជ្រើសតាំង កាលពី​ថ្ងៃ​ទី​៥ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើ​ជា​អនុប្រធាន​នៃ​សម័យប្រជុំ លើ​ទី​៧៣ របស់​មហាសន្និបាត អង្គការសហប្រជាជាតិ សម្រាប់​អណត្តិ​ពី​ខែ​កញ្ញា ២០១៨ ដល់​ខែ​កញ្ញា ២០១៩ រួម​ជាមួយ​ប្រទេស​ចំនួន​១៥ ផ្សេងទៀត និង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។​

​ក្នុងឋានៈ​ជា​សមាជិក ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ កម្ពុជា​នឹង​ខិតខំ ចូលរួម​ពិភាក្សា​និង​ផ្តល់​យោបល់​លើ​ការ​ជម្រុញ ស្តង់ដារ​រស់នៅ​ឲ្យបាន​ខ្ពស់ ការបង្កើត​ការងារ​ឲ្យបាន​ពេញលេញ និង​ជម្រុញ​លក្ខខណ្ឌ នៃ​ការ​រើ​ក​ចំរើន​សេដ្ឋកិច្ច​សង្គម និង​ការអភិវឌ្ឍន៍​។ ចូលរួម​ជំរុញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ និង​វិស័យ​អប់រំ​។ ចូលរួម​ជំរុញ​ដំណោះស្រាយ បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ សុខាភិបាល​សង្គម​។ ​ចូលរួម​ជំរុញ​ការគោរព​ជា​សកល ចំពោះ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×