Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​សៀមរាប ក្រុងព្រះសីហនុ និង​ក្រុង​តាខ្មៅ នឹង​ទទួលបាន​បណ្ដាញ​ទឹក​ក​ខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព ក្រោម​គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ផែនការមេ​

spot_img

​ភ្នំពេញ ​៖ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុនប៉េ​ជីង អឺ​បេន ខន​ស្ត្រា​ក់សិន គ្រុប ខូ អិល ធី​ឌី ស្ដីពី​“​កិច្ចសហប្រតិបត្តិការ លើ​គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ផែនការមេ សម្រាប់​បណ្ដាញ​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក ក្រុង​សៀមរាប ក្រុងព្រះសីហនុ និង​ក្រុង​តាខ្មៅ​” ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​របស់​ក្រសួង និង​តំណាង​ក្រុមហ៊ុន​ផងដែរ​។​

​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សិក្សា​ផែនការមេ​ឱ្យបាន​ស៊ីជម្រៅ ក្នុង​ការកសាង​បណ្ដាញ​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​ក្រុង​ទាំងបី ដើម្បី​លើ​កម្ពស់​គុណភាព​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ទឹកស្អាត បរិស្ថាន​ស្អាត និង​កាត់បន្ថយ​ការ​ចំណាយ​ថវិកាជាតិ ក៏​ដូច​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវ​ទេសចរ ដែល​នឹង​មាន​ការកើនឡើង​រហូត​ដល់​ដប់​លាន​នាក់​ក្នុង​ឆ្នាំ ​២០២៣​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី លោក ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ កិច្ចសហការ​រវាង​វិស័យ​ឯកជន និង​វិស័យ​រដ្ឋ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​គួរកត់សម្គាល់​ផងដែរ​ថា បច្ចុប្បន្ននេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​សហការ​ជាមួយ​អង្គការ JICA ក្នុង​ការរំដោះ​ទឹក​ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ​។​

​លោក ទេសរដ្ឋមន្ត្រី ក៏​បាន​ថ្លែង កោតសរសើរ ចំពោះ​ក្រុម​ប៉េ​ជីង អឺ​បេន ខន​ស្ត្រា​ក់សិន គ្រុប ខូ អិល ធី​ឌី ដែល​បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ការសិក្សា​ផែនការមេ​សម្រាប់​បណ្ដាញ​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក​ក្រុង​ទាំង​បី​។​

​លោក ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​សហការ យ៉ាង​ស្អិតល្មួត​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ជំរ​ញ​ឱ្យ​ការសិក្សា​នេះ​សម្រេច​បាន​ជោគជ័យ​ខ្ពស់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×