Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រពន្ធ​នេះ​ខំ​គិត​ទទួល​ការសរសើរ បែរជា​រង​រលក​កំហឹង ព្រោះ​ត្រូវ​ចោទប្រកាន់ «​ធ្វើបាប​» សត្វ​ឆ្កែ​របស់ខ្លួន​ឲ្យ​ដើរ​ជើង​២​​យ៉ាងនេះ (​មាន​វីដេអូ​)

spot_img

​​វីដេអូ​មួយ​បាន​កំពុង​រីក​រាលដាល បន្ទាប់ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន​ថត​ពី​សកម្មភាព​ប្តី​ប្រពន្ធ​នេះ បាន​បង្ខំ​សត្វ​ឆ្កែ​របស់​ពួកគេ​ឲ្យ​ដើរ​ជើង​២ ដែល​មើលទៅ​គួរ​ឲ្យ​អាណិត​មែនទែន ។ ហេតុការណ៍​នេះ បាន​កើតឡើង​ស្ថិត​នៅមុខ​ច្រកចូល​នៃ​ផ្សារ​ទំនើប Sunway Pyramid’s H&M នៅវេលា​ម៉ោង ៨ យប់​ថ្ងៃទី​០៩ មិថុនា ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ប្តី​ប្រពន្ធ​នោះ ពុំ​អនុញ្ញាត​ឲ្យ​សត្វ​ឆ្កែ​តូច​របស់​ពួកគេ​ដើម​ជើង​៤​តាម​ធម្មតា​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេ​បាន​បង្ខំ​ឲ្យ​វា​ដើរ​ដោយ​ជើង​២ ដោយ​គំរាម​ទាត់ និង​វាយ​វា​តែម្តង ។​

​នៅ​ចំណុច​ខ្លះ សត្វ​ឆ្កែ​ដ៏​កំសត់​នេះ ត្រូវ​បានឃើញ​ឈប់​ដើរ​ជើង​២ ខណៈ​វា​ហាត់​ខ្លាំង ប៉ុន្តែ ទោះយ៉ាងណា ម្ចាស់​គ្មាន​ធម៌​មេត្តា​របស់​វា នៅតែ​បង្ខំ​ឲ្យ​ធ្វើ​សកម្មភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ។

​ម្ចាស់​វីដេអូ​នោះបាន​សរសេរថា​៖ បុរស​ជា​ប្តី​បន្ទាប់មក​បាន​ឈរ​នៅ​ខាងក្រៅ​ហាង ខណៈ​ប្រពន្ធ​របស់គាត់​បាន​សត្វ​ឆ្កែ​តូច​នោះ ចូល​ខាងក្នុង ដើម្បី «​សម្តែង​» ជូន​ដល់​អ្នកដើរ​ផ្សារ​មួយចំនួន ។ តើ​ពួកគេ​គ្រាន់តែ​កំពុង​​ព្យាយាម​បង្ហាញថា​សត្វ​ចិញ្ចឹម​នេះ​របស់​ពួកគេ​ពិតជា «​ចេះ​» មែន​ទេ​? ប៉ុន្តែ តាម​ខ្ញុំ វា​គឺជា​ទង្វើ​ឃោរឃៅ​មកលើ​សត្វ​ប៉ុណ្ណោះ ហេតុដូច្នេះ ប្រសិនបើ​អ្នក​បានឃើញ​សកម្ម​ភាពស្រដៀងគ្នា​នេះ សូម​នាំគ្នា​បញ្ឈប់​វា​ទៅ ។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន​បាន​ផ្ទុះ​កំហឹង​ជាខ្លាំង ចំពោះ​ទង្វើ​គ្មាន​បេះដូង​របស់​ប្តី​ប្រពន្ធ ដែល​បាន​ធ្វើបាប​សត្វ​ឆ្កែ​របស់​ពួកគេ​ក្នុង​វិធី​បែបនេះ ហើយក៏​ទ​ទួ​ច​ឲ្យ​អ្នកដំណើរ​រាយការណ៍​ពី​ករណីនេះ​ទៅ​ប៉ូលីស ។ ហើយ​ពួកគេ​ក៏បាន​ឆ្ងល់​ថា តើ​ប្តី​ប្រពន្ធ​ចិត្តឃោរឃៅ​នេះ​ជា​នរណា ។ តើ​ពួកគេ​មាន​ដឹង​ទេ​ថា សត្វ​នៅលើ​ផែនដី​នេះ ពួកវា​ក៏​ចង់​មាន​សេរីភាព ដែល​មិនគួរ​​ណា​ពួកគេ​សម្រេច​ធ្វើ​ទង្វើ​បែបនេះ​សោះឡើយ ។ អ្នកខ្លះ​ទៀតថា នេះ​ពុំមាន​ជា​សកម្មភាព​បង្ហាត់បង្រៀន​ឆ្កែ​គួរ​ឲ្យ​សរសើរ​នោះទេ តែ​វា​ជាការ​ឲ្យ​សត្វ​ឆ្កែ​សម្តែង​ភាព​ចម្លែក​នៅ​ទីកន្លែង​សាធារណៈ តាមរយៈ​ការធ្វើ​ទារុណកម្ម​ជាក់ស្តែង ៕ ចន្ទី​

spot_img
×