Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់​មន្ទី​របរិ​ស្ថាន​ខេត្តតាកែវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​០១ ​ក្រោយ​បញ្ចប់​ការប្រកួត​ពានរង្វាន់​កីឡា​មហាជន​ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុមបាល់ទាត់​របស់​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ក្នុង​គ្រាប់​បាល់​ពេល​ណាំង​ទី ០៧​ទល់​និង​០៦

spot_img

​តាកែវ​ ៖ ក្រុមបាល់ទាត់​មន្ទី​របរិ​ស្ថាន​ខេត្តតាកែវ ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ការប្រកួត​កីឡា​បាល់ទាត់ ជ្រើសរើស​ជើងឯក​មហាជន​ថ្នាក់​ខេត្ត ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ១១​ដល់​ថ្ងៃ​ទី ១៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ ដោយ​បាន​ធ្វើ​ការប្រកួត​វគ្គ​ជម្រុះ​យ៉ាង​ស្វីតស្វាញ​រវាង​ក្រុមបាល់ទាត់​ចំនួន ១៧​ក្រុម ដែល​មក​ពី​បណ្តាល ស្រុក​ទាំង​១០ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ការឈាន​មកដល់​ការប្រកួត​នូវ​វគ្គ​ផ្តាច់ព្រ័ត្ត​ក្នុង​ថ្ងៃ​បិទ​វគ្គ​នេះដែរ គឺ​មាន​ក្រុម​ចំនួន ពីរ បាន​ឡើង​មក​ដល់​វគ្គ​ចុងក្រោយ​គឺ ប្រកួត​យក​លេខ ០១ លេខ ០២ រវាង​ក្រុម​មន្ទីរបិរ​ស្ថាន​ខេត្ត ប្រកួត​ជា​មួយ​និង​ក្រុម​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត ដោយ​ក្នុង​ការប្រកួត​នោះ​ក្នុង​តង់​ទី ០១ រយៈពេល ៤៥​នាទី គឺ​ទទួលបាន​លទ្ធផល ០២ ទល់ ០២ រហូត​ឈាន​មក​ដល់​តង់​ទី ២ ក្រុម​ទាំង​ពីរ​នៅ​តែ​ធ្វើការ​សម្រុក​រក​គ្រប់​បាល់​ទៅវិញទៅមក​រហូត តែ​ចប់​ការប្រកួត​នៅ​តង់​ទី​ពីរ គឺ​លទ្ធផល នៅតែ ២​ស្មើ​ដដែល ទើប​អាជ្ញាកណ្តាល​សម្រេច​ដាក់​អោយ​ពេល​ណាំង​ទី​ចំនួន ៥​គ្រាប់​បន្ថែមទៀត ក្នុង​មួយ​ក្រុមៗ ក្រោយ​បញ្ចប់​ការ​ស៊ុត​ពេល​ណាំង​ទី ៥​គ្រប់​នេះ រួច​ក្រុម​បាល់​ទាល់​របស់​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ បាន​យក​ឈ្នះ​លើ​ក្រុមបាល់ទាត់​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត ក្នុង​លទ្ធផល ០៧ ទល់​និង ០៦ ។​


​លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ បាន​មាន​ប្រសា​ស​ន៏​នៅក្នុង​កម្មវិធី​បិទ​ការប្រកួត​កីឡា​មហាជន​ទូ​រទាំង​ខេត្ត​ថា ក្រុមបាល់ទាត់​ទាំងអស់ ដែល​ចូលរួម​ប្រកួត​មាន​ចំនួន ១៧​ក្រុម ហើយ​ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​រួម​មាន​ ៖
-​លេខ ១ បាន​ទៅ​លើ​ក្រុម​បាល់ទាត់ មន្ទីរ​បរិស្ថាន​ខេត្តតាកែវ​
-​លេខ ២ បាន​ទៅ​លើ​ក្រុម​មក​ពី​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​
-​លេខ ៣ បាន​ទៅ​លើ​ក្រុមបាល់ទាត់​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​បាទី ។ ចំពោះ​លទ្ធផល​វិញ្ញាសា​បាល់ទះ​វិញ​ចំណាត់ថ្នាក់​លេខ ១​បាន​ទៅ​លើ​ស្រុក​គីរីវង់ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ស្រុក​ទ្រាំង ។​

​លោក​បាន​បន្តទៀតថា ជា​រៀងរាល់ឆ្នាំ​មន្ទីរអប់រំ​តែងតែ​រៀបចំ​ការប្រកួត​កីឡា​មហាជន​លើ​គ្រប់​វិញ្ញាសារ​ទាំងអស់​ឡើង​ដើម្បី​លើក​កម្ពស់​វិស័យ​កីឡា​ឲ្យមាន​សកម្មភាព​រស់​រវើក ជា​ប្រយោជន៏​ដើម្បី​អោយ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ងាក​មក​លេង​កីឡា​ដើម្បី​មិត្តភាព និង​សុខភាព​វិញ ។​

ក្នុងនោះ​ដែរ​លោក ឆ​យ ម៉ុម​លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តាកែវ បាន​និយាយថា ការបង្កើតអោយមាន​ក្រុមយុវជន​អោយ​ចូលរួម​ប្រកួត​កីឡា​នេះ​គឺជា​គោលបំណង​សំខាន់​ដែល​ចង់អោយ ការលេង​កីឡា​នៅក្នុង​ខេត្ត​តាកែវ​មានការ​ផុលផុស​និង​រីកចំរើន​ដូច​នៅ​ប្រទេស​គេ​ដ៏​ទៃ ជា​ពិសេស​ចង់​អោយ​យុវជន​បាន​លេង កីឡា​ដើម្បី​សុខភាព និង​មិត្តភាព និង​ជៀស​ឆ្ងាយ​ពី​ការសេព​គ្រឿងញៀន ៕ តាកែវ​

  

spot_img
×