Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្តី​ប្រពន្ធ​មួយគូ មាន​កម្ពស់​សរុប​ជាង ៤​ម៉ែត្រ ដែល​សូម្បី​គ្រែ​ផ្សំ​ដំណេក​ក៏​ត្រូវ​កុម្ម៉ង់​ធ្វើ​ផងដែរ​

spot_img

​បុរស​ជា​ប្តី​ឈ្មោះ Sun Minh អាយុ ៣៣​ឆ្នាំ និង​ភរិយា Xu Yan អាយុ ២៩​ឆ្នាំ ត្រូវបាន​កត់ត្រា​ក្នុង​សៀវភៅ ហ្គី​ណេ​ស តាំងពី​ឆ្នាំ ២០១៥ ដែលជា “​ប្តី​ប្រពន្ធ​មាន​កម្ពស់​ខ្ពស់បំផុត​ពិភពលោក​” ។​

​ពួកគេ​សុទ្ធសឹង​ជា​តារា​កីឡា​ល្បីល្បាញ​នៅ​ប្រទេស​ចិន បុរស​ជា​ប្តី​គឺ​ជា​កីឡាបាល់បោះ​ម្នាក់​គ្រា​ដែល​ភរិយា​របស់​គាត់​គឺជា​កីឡាករ​បាល់ឱប ។ នៅក្នុង​ការប្រកួត​កីឡា​ជាតិ​ឆ្នាំ ២០០៩ លោក Sun Minh បាន​ជួប​នឹង​ស្គាល់​នាង Xu Yan តាំងពី​ពេលនោះ​មក ៤​ឆ្នាំ​ក្រោយមក អ្នក​ទាំង​ពីរ​ក៏​បាន​រៀបការ​នៅ​រដ្ឋធានី​ប៉េកាំង ។​

​គូ​ស្វា​ភរិយា​ខ្ពស់បំផុត​ពិភពលោក Sun Minh និង Xu Yan

​លោក Sun Minh មាន​កម្ពស់​ខ្ពស់ជាង ២,៣៦ ម៉ែត្រ មើល​ទៅ​ពិត​ជា​ធំ​ណាស់ ពេល​ឈរ​ក្បែរ​ភរិយា​កម្ពស់ ១,៨៧​ម៉ែត្រ ។ សរុប​កម្ពស់​របស់​អ្នក​ទាំង​ពីរ​គឺ ៤,២៣៤៧​ម៉ែត្រ ហើយ​មកទល់ពេលនេះ​ឯ​កតទ​គ្គក​ម្មខាង​លើ​ពុំទាន់​មាន​នរណា​អាច​បំបែក​បាន​ឡើយ ។​

​ថ្វីត្បិតតែ​មាន​ឧត្តមភាព ដោយ​មាន​កម្ពស់​ខ្ពស់​បែប​នេះ​ក្តី​ក៏​អ្នក​ទាំង​ពីរ​តែង​ពើបប្រទះ​នឹង​ការលំបាក​មិនតិច​ទេ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ អ្នក​ទាំង​ពីរ​ចែករំលែក​ឲ្យដឹងថា ៖ “​ពេល​ធ្វើដំណើរ​ទេសចរ​ម្តងៗ​ពួក​យើង​ពិតជា​ប្រទះ​នឹង​ការលំបាក​ច្រើន​ជាអាទិ៍ ៖ ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ រួម​មាន​រថយន្ត ឡាន​ក្រុង និង​រួម​ទាំង​យន្តហោះ​ផងដែរ ។ នៅក្នុង​សណ្ឋាគារ ក៏​លំបាក​ព្រោះ​ភាគច្រើន​មិន​អាច​ឈរ​ត្រង់​ខ្លួន​បាន ។ ពេល​ចូល​ក្នុង​រថយន្ត​ម្តងៗ​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​ទើប​អាច​ចូល​អង្គុយ​ខាង​ក្រោម​បាន ។ ទោះ​យ៉ាងណា​យើងខ្ញុំ​ក៏​សាំ​នឹង​រឿង​ទាំងនេះហើយ ។​

​លោក Sun Minh នៅ​បាន​បើក​កកាយ​ការពិត​ប្រាប់ថា ៖ គ្រែ​ផ្សំ​ដំណេក​នា​ថ្ងៃ​រៀបការ​ក៏​ពួក​យើង​ត្រូវ​កុម្ម៉ង់​គ្រែ​ដែលមាន​ទំហំ​ពិសេស​វែង​ជាង​ធម្មតា ទើប​ពួកយើង​អាច​គេង​បាន​ងាយស្រួល​ទាំង​ពីរ​នាក់ ។​

​ដោយ​មាន​កម្ពស់​សរុប​ជាង ៤​ម៉ែត្រ ពួកគេ​ត្រូវ​បាន​កត់​ចូលក្នុង​សៀវភៅ​ហ្គី​ណេ​ស ។​

​នាង Su Yan ជា​ភរិយា​ចែករំលែក​ដែរ​ថា “​ព្រោះ​ខ្លួន​នាង​ធ្លាប់​គិត​ថា​នឹង​យក​ប្តី​ជា​បុរស​ម្នាក់​ដែល​ខ្ពស់​ជាង​ខ្លួន ប៉ុន្តែ​ខ្ពស់​ដូច​លោក​ស៊ុន​មីង ដែល​ជា​ប្តី​នាង​សព្វថ្ងៃ​វា​ជា​រឿង​ដែល​នាង​ពុំ​ធ្លាប់​ស្រ​ម៉ៃ​ឃើញ​” ។​

​ប្តី​ប្រពន្ធ​ទាំង​ពីរ​បង្ហាញ​ពី​បំណងប្រាថ្នា​ថា កូន​ពួកគេ​នឹង​មាន​កម្ពស់​ខ្ពស់​ដូចជា​ខ្លួន​ដែរ ៕ ចន្ទ្រា​

spot_img
×