Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ការសាងសង់​ផ្លូវ លេខ​ ៥៨​ ដើម្បី​ធ្វើឱ្យ​ផ្លូវ​នេះ​មានគុណ​ភាពរឹងមាំ និង​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​

spot_img

​ភ្នំពេញ ​៖ ​ផ្លូវ​លេខ​៥៨​នេះ​មាន​ប្រវែង​សរុប​ចំនួន​១៧៤,៤៧៨​គីឡូម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ សាងសង់​ឡើង​ក្រោម​ប្រាក់កម្ចី សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល កម្ពុជា​សរុប​ប្រមាណ​ជាង​១២២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​ប្រភេទ​ផ្លូវ​DBST គិត​ចាប់ពី​ផ្លូវ​បំបែកផ្លុង ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​ភូមិ​ផ្សារ កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ថ្ងៃ​អង្គារ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អម​ដោយ​តំណាង​ក្រុមហ៊ុន​ម៉ៅការ​សាង សង់ ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧត្តរមានជ័យ និង​បន្ទាយមានជ័យ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ស្ថានភាព​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ដែល​កំពុង សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោម​ការត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​ពី​ក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​។​

​គម្រោង​ផ្លូវ​នេះ​បាន​ចាប់​ដំណើរកា​របើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៥ និង​គ្រោង​នឹង បញ្ចប់​ការសាងសង់​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​រហូត​មកដល់ពេលនេះ​ក្រុមហ៊ុន​សាងសង់ សម្រេច​ជិត​១០០​ភាគរយ​ហើយ​។​

​ជា​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ លោក ទេសរដ្ឋមន្ត្រី បាន​ពិនិត្យឃើញ​មាន​បញ្ហា​បច្ចេកទេស​មួយ ចំនួន​ទាក់ទង​នឹង​ការសាងសង់ ហើយ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេក ទេស និង​ភាគី​ពាក់ព័ន្ធ​ទទួលខុសត្រូវ​កែសម្រួល​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធ្វើឱ្យ​ផ្លូវ​នេះ មានគុណ​ភាពរឹងមាំ និង​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង ជាងនេះទៅទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ មន្ត្រី​បច្ចេកទេស​សាងសង់​របស់​ក្រសួង ត្រូវ​ដើរ​ពិនិត្យ​មើល​ផ្លូវ មិន​ត្រូវ​ជិះឡាន​មើល ផ្លូវ​ទេ​។​

​ផ្លូវ​នេះ​ជាស​សៃឈាម​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង សមាហរណកម្ម​ផ្ទៃក្នុង ក៏​ដូចជា​ការសម្រួល​ដល់​ការធ្វើ​ដំណើររប​ស់​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​និង​ឆាប់រហ័ស និង​រួមចំណែក ដល់​ការ​ប្រែក្លាយ​តំបន់​សក្តានុពល​ផ្នែក​កសិកម្ម ពិសេស​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​កម្ពុជា​ថៃ ដែល​អាច​ត​ភ្ជាប់​មក​កាន់​ទីប្រជុំជន​បាន​ងាយស្រួល ជាពិសេស​ជាងនេះទៀត ផ្លូវ​នេះ​ជួយ​ធ្វើឱ្យ​ប្រសើរ ឡើងដល់​ការតភ្ជាប់​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​ជិតខាង​ជួយ​ដល់ ការសម្របសម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម ឆ្លងកាត់​ព្រំដែន ការវិនិយោគ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​ទេសចរណ៍ និង​កសិកម្ម​ផងដែរ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×