Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​-​ចិន ឯកភាព “​ដំណោះស្រាយ​មួយ​” សម្រាប់​បញ្ហា​កូរ៉េខាងជើង (​កម្រង​រូបភាព​អមដោយ​ខ្លឹមសារ​សង្ខេប​)

spot_img

នៅ​ព្រឹក​ថ្ងៃទី ៩/១១ ប្រធាន​រដ្ឋ​ចិន និង​លោកជំទាវ បានទទួល​បដិសណ្ឋារកិច្ច​ប្រធានាធិបតី Trump និង​លោកជំទាវ​ផ្លូវការ​នៅ​មហាសាល​ប្រជាជន នា​រដ្ឋធានី​ប៉េកាំង​។ បន្ទាប់ពី​ពិធី​ស្វាគមន៍​ផ្លូវការ​ភាគី​សងខាង​ចាប់ផ្តើម​បើក​អង្គប្រជុំ​។​

​រថយន្ត Limosine របស់​ប្រធានាធិបតី Donald Trump មកដល់​មាត់ទ្វារ​ធាន​អាន​ម៉េ​ន ក្រុង​ប៉េកាំង​ព្រឹក​ថ្ងៃទី ៩/១១

​កង​កិ​ក្តិ​យស​ចាប់ផ្តើម​បន្លឺ​តន្ត្រី​ស្វាគមន៍​។ ប្រធាន​រដ្ឋ​ចិន និង​លោកជំទាវ​រង់ចាំ​ស្វាគមន៍ ស្វាមី ភរិយា ប្រធានាធិបតី​អាមេរិក Donald Trump

​មាន​សិស្ស និស្សិត ជាច្រើន​កុះករ កាន់​គ្រវីទង់ជាតិ​អាមេរិក និង​ចិន​ស្វាគមន៍​លោក ដូ​ណា​ល់ ត្រាំ​

​មេដឹកនាំ​អាមេរិក និង​ចិន​ត្រួតពល​
​កង​ទាហាន​កិត្តិយស​ប្រគំ​ភ្លេងជាតិ​អាមេរិក និង​ចិន​
​ក្រោយពី​បដិសណ្ឋារកិច្ច មេដឹកនាំ​ទាំង​២ ចាប់ផ្តើម​ចូល​តុ​ពិភាក្សា​ការងារ ដែល​ខ្លឹមសារ ស្នូល​គឺ​បញ្ហា​កូរ៉េខាងជើង និង​ពាណិជ្ជកម្ម​

​ប្រធានាធិបតី​អាមេរិក សម្តែង​ការបារម្ភ​ពី​ឱនភាព​ពាណិជ្ជកម្ម​ឯកទិស និង​ថា វា​ពុំ “​តុល្យភាព​គ្នា​” រវាង​អាមេរិក​និង​ចិន ប៉ុន្តែ​លោក​ប្រកាស​បន្តថា “​ពុំ​ទម្លាក់កំហុស​” ឲ្យ​ប៉េកាំង​ចំពោះ​រឿងនេះ​ទេ​។ តាម​លោក​នោះ​គឺ​រដ្ឋការ​មុនៗ​របស់​អាមេរិក ជា​មូលហេតុ​នាំ​ឲ្យ​មាន “​ឱនភាព​ពាណិជ្ជកម្ម​ហួស​ក្របខ័ណ្ឌ​អាច​ត្រួតត្រា​បាន​”​។​

​ស្របពេល​គ្នា​នោះ ប្រធាន​រដ្ឋ​ចិន​ឲ្យ​ដឹងថា ក្រុង​ប៉េកាំង នឹង​ជំរុញ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ប្រទេស​នេះ វិនិយោគ​ខ្លាំង​ជាង​មុន​ទៅកាន់​អាមេរិក ក៏ដូចជា​អំពាវនាវ​អញ្ជើញ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ចូលរួម​ក្នុង​គ្រោងការណ៍​របស់​ប្រទេស​ខ្លួន​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រធាន​រដ្ឋ​ស៊ី ជិន​ពីង ឯកភាព “​មាន​ដំណោះស្រាយ​១” សម្រាប់​បញ្ហា​កូរ៉េខាងជើង ហើយ​សន្យា​នឹង​រួមគ្នា​ដោះ​ដ្រា​យ​។​

​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនៈកិច្ច​នេះ ភាគី​ទាំង​២ បាន​ចុះហត្ថលេខា​។ លើ​កិច្ចព្រមព្រៀង​សហការ​ពាណិជ្ជកម្ម តម្លៃ​ជាង​២៥០​ប៊ី​លាន​ដុល្លារ​៕ សូ​យ​ន​

 

spot_img
×