Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភី​ឡុ​ត​១ដួងនេះ​​កំពុង​ឆក់យក​បេះដូង​អ្នកលេង​អ៊ិន​ធឺ​ណែ​ត​មិន​ស្ទើរ ជាមួយ​សមត្ថភាព «​បញ្ញា​» និង​រូប​សម្រស់​នាង​ស្អាត​យ៉ាងនេះ (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ជាច្រើន​បាន​បង្ហាញថា ពួកគេ​អាចធ្វើ​អ្វីៗ​ដែល​បុរសៗ​អាចធ្វើ​បាន ។ ជាក់ស្តែង សព្វថ្ងៃនេះ យើង​បានឃើញ​ស្ត្រី​ជាច្រើន​ធ្វើ​ការងារ​តាមរយៈ​បើកបរ​ឡានក្រុង និង​តាកស៊ី ខណៈ​ស្ត្រី​មួយចំនួនទៀត សូម្បី​កំពុងធ្វើការ​តាម​ផ្នែក​សំណង់ និង​លើសពីនេះ ស្ត្រី​ក៏​អាចមាន​សមត្ថភាព​បើកបរ​យន្តហោះ​ដូច​បុរស​ផងដែរ​! ។​

​នារី​ម្នាក់​ឈ្មោះ Shanika Silverio ទើប​បង្ហាញ​ឲ្យ​ពិភពលោក​ដឹងថា «​ការងារ​របស់​បុរស​» ក៏​អាច​ធ្វើបាន​សម្រាប់​ស្ត្រី ហើយ​ពួកគេ​អាចធ្វើ​ការ​យ៉ាង​ល្អប្រសើរ​ទៀតផង​! ។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​ប្រតិបត្តិ​ការហោះហើរ និង​អាកាសចរណ៍ ពី​សាលា​ហោះហើរ Airlink កញ្ញា Shanika ឥឡូវនេះ អាច​បញ្ជា​យន្តហោះ​ជា​ផ្លូវការ​ហើយ ។​

​ក្រៅពី​រៀន​ពូកែ Shanika ក៏មាន​រូ​ម​សម្រស់​ស្រស់ស្អាត​ ដែលនាង​ក៏​អាច​ប្រលង​ជាប់​ជាតា​រា​ម៉ូ​ដែល​យ៉ាង​ស្រួល​ផងដែរ ។ ហើយ​ទន្ទឹមនេះ​ផងដែរ នាង​កំពុង​ទទួល​ការចាប់អារម្មណ៍​នៅលើ​អ៊ី​ន​ធើរ​ណែ​ត បន្ទាប់ពី​រឿង​របស់​នាង​អម​ជាមួយ​រូបថត​ឃ្យូ​តៗ​របស់​នាង លេចឡើង​នៅលើ​បណ្តាញ​សង្គម ។ ភ្លាមៗ​នោះ នាង​ទទួលបាន​ហ្វេ​ន​យ៉ាងច្រើន​នាក់ ដែល​បាន​កោតសរសើរ​នាង​ថា ពុំ​ត្រឹមតែ​រៀន​ឆ្លា​ត់​ពូកែ​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​រូប​សម្រស់​ប្រៀប​នឹង​តារា​ទៀតផង ៕ ចន្ទី​

spot_img
×