Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​សិច​ស៊ី​បើករថយន្ត​ហាយ​ប្រ៊ី​ត​ព្រលះ​នឹង CRV បង្ក​ការភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត តែបើ​និយាយ​ពីស​ម្តី​វិញ​គួរ​ឲ្យ​… (​មាន​វីដេអូ​)

spot_img

​គ្រោះថ្នាក់​ចរាចរណ៍​មិនធម្មតាមួយ​កាលពី​យប់មិញ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារតែ​ស្រី​ស្អាត​ស្លៀក​ដ៏​សិច​ស៊ី​ម្នាក់ បាន​បើករថយន្ត​របស់ខ្លួន​ម៉ាក​ហាយ​ប្រឺ​ត ព្រលះ​ជាមួយនឹង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក CRV បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់​ស្រាល​រៀងៗ​ខ្លួន ។ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៧៨ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​កែង​នឹង​ផ្លូវ​៥១ ខាងក្រោយ​របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នា​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ។​

​នារី​រូប​ស្អាត និង​ស្លៀក​ដ៏​សិច​ស៊ី​រូបនេះ បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​នៃ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ឲ្យ​ដឹងថា «​ខ្ញុំ​បាន​បើករថយន្ត​ហាយ​ប្រ៊ឺ​ត​របស់ខ្ញុំ ដោយ​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ប្រុស​ស្រី​២​នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​១៧៥ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​គួរសម ប៉ុន្តែ ពេលមកដល់​ចំណុចកើតហេតុ ក៏បាន​វាក់​នឹង​រថយន្ត CRV ១​គ្រឿង ដែល​ក៏​បើក​លឿន​ផងដែរ និង​ក៏បាន​ប៉ះ​បែប​ហ្នឹង​តែម្តង​» ។​

​ទោះយ៉ាងណា ស្រី​ស្អាត​រូបនេះ ក៏បាន​និយាយស្តី​យ៉ាង​ស្រទន់​ថា ចំពោះ​ហេតុការណ៍​នេះ នាង​ពុំទាន់​អាល​កាត់​ថា​នាង​ជា​អ្នកបង្ក ឬ ខាង​រថយន្ត CRV បង្ក​ទេ ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​តាម​នីតិវិធី​ថា​តើ​ខាង​ណា​ខុស​ខាង​ណា​ត្រូវ ។ ហើយ​នាង​ក៏​និយាយថា នាង​ពុំ​រត់​ទៅណា​ទេ ប្រសិនបើ​នាង​ជា​អ្នក​ខុស គឺជា​នាង​នឹង​ចេញសង​រាល់​ការខូចខាត​រថយន្ត CRV ទាំងស្រុង ប៉ុន្តែ បើ​នាង​អត់​ខុស​ទេ នាង​នឹង​មើល​តាម​ហ្នឹង ។​

​តាមរយៈ​រូបភាព​ជាក់ស្តែង ឃើញថា​រថយន្ត​ហាយ​ប្រី​តរបស់​នាង គឺ​រង​ការខូចខាត​ផ្នែក​មុខ​ខាងស្តាំ ខណៈ​រថយន្ត CRV រង​ការខូចខាត​ច្រើន​កន្លែង​ទាំងក្រោយ​ទាំងមុខ ។​

​ទោះយ៉ាងណា ក្រោយពី​ប្រកែក​គ្នា​យក​ត្រូវ​រៀងៗ​ខ្លួន អស់​រយៈពេល​យ៉ាងយូរ និង​ស្ថិតក្រោម​ការជួយ​សម្រប​សម្រួល​វាស់វែង​របស់​សមត្ថកិច្ច នៅ​ទីបំផុត ស្រី​ស្រស់​នោះ រួមទាំង​មិត្តភក្តិ​របស់​នាង ត្រូវបានដឹងថា​យល់ព្រម​ចេញថ្លៃ​ជួសជុល​ដល់​រថយន្ត CRV ដើម្បី​បញ្ចប់រឿង ៕​ ឧត្តម

ប្រភព៖ ហ្វេសប៊ុក

 

spot_img
×