Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​កម្ទេច​ចំណីអាហារ​ខូច​គុណភាព និង​មាន​សារធាតុ​គីមី​ជាង​១០០​តោន នៅ​ខេត្ត​កំពង់ស្ពឺ​

spot_img

កំពង់ស្ពឺ​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ដុត​កម្ទេច​ចំណីអាហារ​ខូច​គុណភាព​-​ខុសច្បាប់ ដោយ​មាន​សារធាតុ​គីមី​ជាង​១០០​តោន នៅ​ស្រុក​ឧដ្តុង្គ ខេត្ត​កំពង់ស្ពឺ​។​

​ពិធី​ដុត​កម្ទេច​ចំណីអាហារ ខូច​គុណភាព​-​ខុសច្បាប់ ដោយ​មាន​សារធាតុ​គីមី ជាង​១០០​តោន នៅ​ស្រុក​ឧដ្តុង្គ ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បានបញ្ជាក់​ថា ចំណីអាហារ​ខូចគុណភាព​-​ខុស​ច្បាប់​ដោយ​មាន​សារធាតុ​គីមី​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បាន​បង្ក្រាប និង​រឹបអូស​ពី​ជនល្មើស ដែល​ចរាចរ ស្តុក​ទុក ផលិត និង​ចែកចាយ​ខុសច្បាប់ នា​ពេលកន្លងមក​។ ពិធី​នេះ ក៏​នឹង​មាន​ការចូលរួម ពី​សំណាក់​ថ្នាក់ដឹកនាំ ក្រសួង​ពាក់ព័ន្ធ តំណាង​អង្គទូត ស្ថាប័ន​តុលាការ អង្គភាព​នានា អាជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់ និង​វិស័យ​ឯកជន​ផង​ដែរ​។​

​តាម​សេចក្តីប្រកាស ការកម្ទេច​ផលិតផល​ចំណីអាហារ​ខូចគុណភាព ខុសច្បាប់ ដែល​មាន​សារធាតុ​គីមី​ប៉ះពាល់ ដល់​សុខភាព ទាំង ត្រូវបាន​អនុវត្ត​តាម​ការបង្គាប់ របស់​តុលាការ ឲ្យធ្វើ​ការកម្ទេ​ចចោល ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×