Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​៖ នៅ​មុន​ពេល​បោះឆ្នោត​ម្តងៗ ក្រុម​ឱកាសនិយមតែងតែ​ឆ្លៀតធ្វើ​សកម្មភាព រំលោភ​ទន្ទ្រាន​ ​កាន់កាប់​ដីធ្លី​សាធារណៈ ដី​ព្រៃឈើ​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ ​បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់​ជំរុញ​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការសម្រុះសម្រួល និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ ​និង​ការទន្ទ្រាន​មិន​ស្របច្បាប់ ដើម្បី​កាន់កាប់​ដីធ្លី​នៅ​តាម​រាជធានី ខេត្ត​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា កន្លងមក​ក្រសួង​មហាផ្ទៃ បានកត់សម្គាល់​ឃើញ​ថា បញ្ញា​ទំនាស់​ដីធ្លី​មួយចំនួន​នៅ​តាម​រាជធានី​ខេត្ត​​ដែល​បាន​កើតឡើង​ជា​ច្រើន​ឆ្នាំ​មកហើយ តែ​មិន​មាន​ការសម្រុះសម្រួល និង​ដោះស្រាយ​ឲ្យបាន​ចប់​ជា​ស្ថាពរ​នៅឡើយ​ ។ ករណី​ខ្លះ​​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​ទាំងនោះ បាន​មក​ប្រមូលផ្តុំ​គ្នា និង​សុំ​ដាក់​ញត្តិ ជូន​ស្ថាប័ន​កំពូល​របស់​ជាតិ និង​ក្រសួង​ពាក់ព័ន្ធ​​នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​បាន​ដាក់​ញ ស្នើសុំ​ការអន្តរាគមន៍​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ឲ្យជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់​។

ទន្ទឹមនេះ នៅ​មុន​ពេល​បោះឆ្នោត​ម្តងៗ ក្រុម​ឱកាសនិយម​មួយចំនួន តែងតែ​ឆ្លៀត​ធ្វើ​សកម្មភាព​​រំលោភ​ទន្ទ្រាន​កាន់កាប់​ដីធ្លី​សាធារណៈ ដី​ព្រៃឈើ និង​ដីធ្លី​ដែល​មាន​ម្ចាស់​គ្រប់គ្រង​ផងដែរ​។ ដើម្បី​ជំរុញ និង​បង្កើន​ប្រសិទ្ធភាព​​នាំ​ការសម្រុះសម្រួល និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី នៅតាម​រាជធានី ខេត្ត ការបង្ការ​ទប់ស្កាត់ ការចូល​ទន្ទ្រាន​មិន​ស្របច្បាប់​​ដើម្បី​កាន់កាប់​ដីធ្លី សំ​ដោ​ពង្រឹង​នីតិរដ្ឋ និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ឲ្យបាន​ល្អ​ប្រសើរ ជាពិសេស ចាប់ពីពេលនេះ​ ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី ខេត្ត ឱ្យ​ព្យាយាម​ដោះស្រាយ បញ្ចប់​ទំនាស់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ តម្លាភាព សុចរិត​ភាព​ ​និង​យុត្តិធម៌ ដោយ​ត្រូវ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្រាវជ្រាវ និង​ស្វែង​យល់​ឲ្យបាន​ស៊ីជម្រៅ​ ​និង​ច្បាស់លាស់​អំពី​សាវតា​ដី​ទំនាស់ បញ្ហា​ទំនាស់​ដីធ្លី សាវតារ​ប្រជាពលរដ្ឋ និង​ការទាមទារ​តវ៉ា របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​​បង្អែក​សម្រាប់​ទាញ​ហេតុ​ផល ក្នុង​ការ​សម្រុះ​សម្រួល និង​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ត្រូវ​ខិតខំ អប់រំ ណែនាំ​​និង​បកស្រាយ​បំភ្លឺ​អំពី​ស្ថានភាព នៃ​ការ​កាន់​កាប់​ដីធ្លី ស្ថានភាព​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​​និង​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ ឬ​ការទាមទារ​តវ៉ា​អំពី​បញ្ហា​ដីធ្លី ដើម្បិ​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួ​យ​​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​សម្រុះសម្រួល​ដោះស្រាយ បញ្ហា​ទំនាស់​ដីធ្លី​ដោយ​សន្តិវិធី ដោយ​មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់​​អូសទាញ​របស់​មេខ្យល់ ឬ​ជន​ខិលខូត​មួយចំនួន​ដែល​ឆ្លៀត ឱកាស​កេង​យក​ផល​ប្រយោជន៍ ឬ​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ​ពី​បញ្ហា​ទំនាស់​ដីធ្លី ហើយ​អាច​បណ្តាល ឲ្យ​ទំនាស់​ដីធ្លី​កាន់តែ​មាន​ភាពស្មុគស្មាញ ឬ​អាច​កើតមាន​អំពើ​ហិង្សា ជាយថាហេតុ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ ជា​លិខិត​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ជូន​ចំពោះ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥៖

    

spot_img
×