Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធាន គ​.​ជ​.​ប ប្រាប់​ពី​ការលួច​បន្លំ​សន្លឹកឆ្នោត​

spot_img

​ភ្នំពេញ​ ៖ លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានបញ្ជាក់​ថា ការលួចបន្លំ​សន្លឹកឆ្នោត​​គឺជា​ការរំលោភ​បណ្តា​បទដ្ឋាន​ប្រព័ន្ធ​បោះឆ្នោត សំដៅ​ធានា ឬ​ជួយ​បង្កើន​លទ្ធផល​សំឡេងឆ្នោត ឲ្យ​គណបក្ស​នយោ​បាយ​ណាមួយ​។ ​​ការលួចបន្លំ​សន្លឹកឆ្នោត អាច​កើតឡើង​ក្នុង​ការអនុវត្ត នៅ​ដំណាក់កាល​នី​មួយៗ នៃ​ការបោះឆ្នោត គឺ​ដំណាក់កាល​រៀបចំ​បញ្ជី​បោះ​ឆ្នោត​​ដំណាក់កាល​ឃោសនា​បោះឆ្នោត ដំណាក់កាល​បោះឆ្នោត ដំណាក់កាល​រាប់​សន្លឹកឆ្នោត នេះ​បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន នៅ​ថ្ងៃ​ទី​១៣ ​ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​លោក​ប្រធាន​គ​.​ជ​.​ប បានបញ្ជាក់​ថា តាម​មាត្រា ១០៥ ចែងថា ” អ្នកបោះឆ្នោត​ម្នាក់ៗ មាន​សិទ្ធិ​បោះ​ឆ្នោត​តែ​មួយ​សន្លឹក​ ​និង​តែ​មួយ​ដង​គត់ ដោយ​ត្រូវ​ទៅ​បោះឆ្នោត ដោយ​ខ្លួនឯង​ផ្ទាល់​” ។ ក្នុងន័យ​នេះ​ហើយ បានជា​គ្រប់​សកម្មភាព ការងារ​របស់​គ​.​ជ​.​ប​ ​គឺ​តែងតែ​បង្ហាញ​តម្លាភាព ដោយ​មា​នាករ​ចូលរួម ពី​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​ការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​ ​អាណត្តិ​ទី​៤ កន្លងមក គ្មានទេ ការលួចបន្លំ សន្លឹកឆ្នោត និង​គ្មាន​ទេ​ការតវ៉ា​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×