Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert បានធ្វើ​ឲ្យ​កក្រើក​ក្រុង​សៀមរាប យ៉ាង​ភ្លូកទឹកភ្លូកដី​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក

spot_img

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ២ រហូតដល់​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert បានបញ្ចប់​ដោយ​ទទួលបាន​ជោគជ័យ​យ៉ាង​គគ្រឹកគគ្រេង​ដែល​បានធ្វើ​ឲ្យ​កក្រើក​ក្រុង​សៀម​រាម​ក្រោម​ការចូលរួម​ចូល​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។

​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert ដែលជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុង​សៀម​រាម​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​បាន​នាំមក​ជូន​ដោយ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា (Smart) ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា និង​មាន​ការចូល​រួមសហកា​រ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន AIA Cambodia ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក្រុមហ៊ុន VKSC Investment ដែល​ក្រុមហ៊ុន​នាំចូល​ចែកចាយ​ផលិតផល​នំ Manora និង​ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​បានទទួល​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅក្នុង​ប្រទេស​កម្ពុជា ។​

​មុននឹង​ចាប់ផ្តើម​កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert កម្មវិធី​ជួប​សំណេះសំណាល​រវាង​សិល្បករ និង​មិត្ត​អ្នកគាំទ្រ​បានរៀបចំ​ឡើង​ដោយមាន​ការចូលរួម និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកគាំទ្រ និង​អតិថិជន Smart ជាច្រើន​នៅ​ហាង Smart Shop ក្នុង​ក្រុង​សៀមរាប​។ សិល្បករ​ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​សំណេះសំណាល​រួមមាន លោក Alek Teeradetch លោក នី​កូ លោក Step និង​លោក ណា ខុន​។ ក្នុងឱកាស​នោះ​ផងដែរ លោក Alek Teeradetch ដែលជា​តារា​សម្តែង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ បាន​មានប្រសាសន៍ថា លោក​សប្បាយចិត្ត​ដែល​បាន​អញ្ជើញ​មក​សម្តែង​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​សម្បូរ​ដោយ​ប្រាសាទបុរាណ​ជាច្រើន​ជាពិសេស​គឺ​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​ការសម្តែង​របស់​លោកតា​មរយៈ​ខ្សែភាពយន្ត​ភាគ​។

​កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert បានចាប់ផ្តើម​ពី​ម៉ោង ៧ យប់ រហូតដល់​ម៉ោង​១២ អធ្រាត្រ​នៅ​បរិវេណ​មាត់​ស្ទឹង​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែវិច្ឆិកា ហើយ​កម្មវិធី​ពិសេស​នេះ​ក៏បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ៩ យប់​ផងដែរ​។ Smart Mega Concert ដែលជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់មាន​ធ្វើឡើង​នៅក្នុង​ទឹកដី​អច្ឆរិយៈ​ខេត្តសៀមរាប បាន​ទាក់ទាញ​ទស្សនិកជន​ទាំង​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​។ ពួកគេ​បាន​រីករាយ​ទស្សនាការ​សម្តែង​របស់​តារា​អន្តរជាតិ​ល្បីឈ្មោះ លោក Alek Teeradetch ដែលជា​តារា​សម្តែង​ល្បី​ជួរមុខ​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ព្រមទាំង​តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា លោក នី​កូ លោក Step អ្នកនាង សួស វី​ហ្សា កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា លាង សុ​ផា​ឡែ​ន លោក ខាន់ ជែ​ម លោក ណា ខុន និង​ឌី​ជេ Maily ជាពិសេស​ក៏មាន​វត្តមាន​តារាចម្រៀង​របស់​ខ្មែរ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​តារាចម្រៀង Original Song ដូចជា Jimmy Kiss, Adda, Chet Kanhna, Van Chesda ក្រុម​តន្ត្រី SWSB ( Small world Small Band) ប្រុស​ឡា និង​ក្រុម​តារា​កំប្លែង អ្នកនាង កា​តុ និង​ក្រុម​តារា​កំប្លែង​ជើងចាស់ លោក ចាប ចៀន​ដែល​បានធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​សប្បាយរីករាយ​ក្នុងអំឡុង​កម្មវិធី​រយៈ​ពេល​បី​ថ្ងៃ​។​

​ទន្ទឹមនឹងនេះ​ផងដែរ អ្នកទស្សនា​ទាំងអស់​បាន​រីករាយ​លេង​ហ្គេម​ដើម្បី​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន Smart ព្រមទាំង​ទស្សនា​ការតាំង​បង្ហាញ​ផលិតផល​របស់​ក្រុមហ៊ុន AIA Cambodia ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​តែមួយគត់​នៅ​កម្ពុជា ដែល​ធានារ៉ាប់រង​លើ​ជំងឺ​ធ្ងន់ធ្ងរ និង​ផ្តោតលើ​សុខ​ភាពជា​ចំបង​។ ការតាំង​បង្ហាញ​ផលិតផល​ពី​ក្រុមហ៊ុន VKSC Investment ដែល​ក្រុមហ៊ុន​នាំចូល​ចែកចាយ​ផលិតផល​នំ Manora ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ការតាំង​បង្ហាញ​ផលិតផល​រថយន្ត​ពី​ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​បានទទួល​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានផ្តល់​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន គឺមាន​ទឹកប្រាក់​បង់​ដំបូង​តែ​៣០០០​ដុល្លារ​(​បី​ពាន់​ដុល្លារ​) ប៉ុណ្ណោះ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​រថយន្ត HAWTAI A25 ដ៏​ថ្មី​សន្លាង​នេះ​ភ្លាម​៕


spot_img
×