Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​៖ ដើម្បី​សម្រេច​ភារកិច្ច​នេះ​ឱ្យបាន​ល្អ មន្ដ្រី ដែល​ទើប​និង​ទទួល​ភារកិច្ច​ថ្មី ត្រូវខិតខំ គោរព​ប្រតិ​ប​ត្ដិ តាម​ផែ​ការ​ការងារ​

spot_img

ភ្នំពេញ​ ៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ ដើម្បី​សម្រេច​ភារកិច្ច​នេះ​ឱ្យបាន​ល្អ មន្ដ្រី ដែល​ទើប​និង​ទទួល​ភារកិច្ច​ថ្មី ត្រូវខិតខំ គោរព​ប្រតិ​ប​ត្ដិ តាម​ផែ​ការ​ការងារ ច្បាស់លាស់ និង​ចំ​គោលដៅ ដើម្បី​អនុវត្តន៍​ដោយ​រក្សា​ឱ្យបាន​នូវ​សាមគ្គីភាព​ផ្ទៃ ក្នុង និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋ ជាមួយ​អាជ្ញាធរ​ដែនដី ខណ្ឌ សង្កាត់​។​

​លោក​បន្ដថា​៖ ថ្នាក់ដឹកនាំ ក៏ដូចជា​អាជ្ញាធរ​គ្រប់លំដាប់ ថ្នាក់ ពិត​ជា​រួម​គ្នា​សម្រេច​រាល់ កិច្ចការ​ដែល​រាជរដ្ឋាភិបាល បាន​ប្រគល់ជូន ដោយ​អនុវត្តន៍​ឱ្យបាន​ជាក់ស្ដែង នូវ​ការកែទម្រង់ ស៊ីជម្រៅ លើ​គ្រប់ វិស័យ របស់​រាជរដ្ឋាភិបាល ដែល​មាន​អភិបាលកិច្ច​ល្អ​ជា​ស្នូល ដោយ​អនុវត្តន៍ តាម​ពាក្យស្លោក បម្រើ ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង គឺ​ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​វិបុលភាព​ប្រទេសជាតិ ។​

​ដើម្បី​ប្រសិទ្ធភាព​ការងារ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកាស​តែងតាំង លោក ម៉ុក ច័ន្ទ​ករុណា ជា​អភិបាលរង​ខណ្ឌ​ដូនពេញ ជំនួស​លោក​ឈឹម ឌី​ណា ចូលនិវត្ដន៍​។ ការប្រកាស​តែងតាំង អភិបាលរង​១​រូប​នៅ​ខណ្ឌ​ដូនពេញ​នេះ គឺ​តម្រូវ​ឲ្យ​ការងារ រដ្ឋបាល​នៅ​សាលា ខណ្ឌ​​អនុវត្ដ​ផ្ទៃក្នុង​ទៅដោយ រលូន ពិសេស​ការងារ បម្រើសេវា សាធារណៈ សម្រាប់​ផលប្រយោជ​ជូនប្រ ជា​ពលរដ្ឋ​ប្រកប ដោយ​តម្លាភាព សមធម៌ និង​ប្រសិទ្ធភាព ។​

​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង មន្ត្រី​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​។ ពិធី ប្រកាស​តែងតាំង​នេះ បាន​ប្រព្រឹត្ដ កាលពី​ថ្ងៃ ព្រហស្សតិ៍​ទី​១៤ មិថុនា ឆ្នាំ​២០១៨ នៅ​សាលាខណ្ឌ​ដូនពេញ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ ក្នុងនាម មន្ដ្រី​បម្រើ​ការងារ​នៅ​សាលាខណ្ឌ និង​ក្នុងនាម​​ជា មន្ត្រី​ចំណុះ​អោយ​រដ្ឋបាល​ខណ្ឌ ដែល​ជា​អាណាព្យាបាល នៅ​មូលដ្ឋាន ត្រូវ​បំពេញ​ការងារ ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ ។​

​លោក​បន្ដថា​៖ ការប្រកាស​តែងតាំង​នេះ ធ្វើឡើង​ជា​ធម្មតា ទៅតាម​នីតិវិធី នៃ​ច្បាប់ ជាក់ស្តែង​សម្រាប់​ពេលនេះ គឺ​បានប្រកាសតែង តាំង​លោក ម៉ុក ច័ន្ទ​ករុណា​ ​ជា​អភិបាលរង​ខណ្ឌ​ពេញ ជំនួស​លោក ឈឹម ឌី​ណា ដោយ​ត្រូវចូលនិវត្ដន៍ ។ ដូច្នេះ​លោក ម៉ុក ច័ន្ទ​ករុណា ត្រូវ​យកចិត្តទុកដាក់ ប្រកបដោយ​ជោគជ័យ និង​សហកា​រការ សាមគ្គីភាព​ឲ្យបាន​ល្អ ដើម្បី​ជំរុញ ការបម្រើ​សេវា​សាធារណៈឲ្យ​​ទទួល បាន​ការគាំទ្រ មាន​ជំនឿ​ជឿ​ទុកចិត្ត​មក​លើ អាជ្ញាធរ​មូលដ្ឋាន ។​

​លោក ម៉ុក ច័ន្ទ​ករុណា បាន​ឡើង​ប្ដេជ្ញាចិត្ត​ថា ៖ លោក នឹង​យក​អស់​កម្លាំងកាយ​ចិត្ត បម្រើ​ការងារ​ជូន​ប្រជាព​រដ្ឋ និង​បង្កើន​ការងារ របស់​ខ្លួន​ឲ្យបាន​ទ្វេដង ដើម្បី​អនុវត្ដ​ការងា​គោល នយោបាយ​ភូមិ សង្កាត់ មាន​សុវត្ថិភាព ពិសេស រក្សា​សាមគ្គី ភាព ផ្ទៃក្នុង​ឲ្យ​បាល្អ​ជាមួយគ្នា ។ លោក​បន្ដថា​៖ ក្នុងនាម​លោក​ជា​អភិបាលរង នេះ​លោក នឹង​បំពេញ​លើ​ការងារ​នេះ ឲ្យ​កាន់តែ​ល្អ ដោយ​ត្រូវ​ជួយ​ទាំង​កម្លាំងកាយ និង​ចិត្ត​ដល់​អ្នក​មាន​បញ្ហា​ជូន​ចំពោះ​ប្រជាពលរដ្ឋ នៅ​សហគមន៍​៕ ដោយ​៖​កូឡាប​

 

spot_img
×